ព័ត៌មានអន្ដរជាតិ
អាមេរិក៖ អ៊ុយក្រែន ត្រូវតែព្រមបាត់ដី ដើម្បីសន្តិភាព
លោក Mike Waltz ដែលជាទីប្រឹក្សាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ឲ្យអ៊ុយក្រែន ត្រូវតែព្រមបាត់ទឹកដី ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

ក្នុងបទសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ និយាយថា ដំណោះស្រាយដ៏មានសក្តានុពលក្នុងជម្លោះអ៊ុយក្រែននេះ គឺនឹងពាក់ព័ន្ធជាមួយទឹកដី ដើម្បីធានាសន្តិសុខអ៊ុយក្រែននាពេលអនាគត។ ការបណ្តេញរុស្ស៊ីចេញពីទឹកដីដែលពួកគេដណ្តើមបានគឺមិនអាចទៅរួចនោះឡើយ នាពេលនេះ។ ការខិតខំផ្នែកការទូតរបស់អាមេរិក ក៏គួរតែផ្អែកលើស្ថានការណ៍បច្ចុប្បន្នផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Waltz គូសបញ្ជាក់ថា អាមេរិក នៅតែតស៊ូយ៉ាងស្វិតស្វាញនិងប្រឹងប្រែងខ្លាំងបំផុតសម្រាប់វិធីសាស្រ្តការទូតដើម្បីនាំភាគីជម្លោះឲ្យចូលមកតុចរចា បញ្ចប់សង្គ្រាម។

សម្តីលោក Waltz គឺដូចទៅនឹងលក្ខខណ្ឌ៣ចំណុចដែលរុស្ស៊ីដាក់ចេញ បើសិនជាបទឈប់បាញ់ជាមួយអ៊ុយក្រែន ពិតជាលេចចេញជារូបរាងមែន ដោយក្នុងនោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
កាលពីឆ្នាំ២០១៤ តំបន់ Crimea បានបោះឆ្នោតបំបែកចេញពីប្រទេសអ៊ុយក្រែន ទៅចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ខណៈតំបន់ភាគខាងកើតចំនួនពីរ បានប្រកាសឯករាជ្យ។
លុះក្រោយជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk រួមជាមួយតំបន់ Kherson និង Zaporozhye ក៏បានធ្វើប្រជាមតិ ចូលរួមជាមួយរុស្ស៊ីដែរ ហើយឥឡូវទីក្រុងមូស្គូទទួលស្គាល់ទឹកដីទាំងនេះថាជារបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


