ព័ត៌មានអន្ដរជាតិ
កូវីដនៅថៃ ហក់ឡើងវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីជិត ១០០ករណី
នៅថ្ងៃព្រហស្បតិ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៩៧ករណី ដែលក្នុងនោះមាន៥នាក់ជាករណីនាំចូល។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស៤៣នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
បាងកកជាកន្លែងដែលមានការឆ្លងច្រើនបំផុតពោលគឺមាន២១ករណី បន្ទាប់មក Samut Sakhon ១២ករណី, Samut Prakarn ៥ករណី, Chachoengsao ១ករណី, Nakhon Pathum ១ករណី, Pathum Thani ១ករណី, Ratchaburi ១ករណី និង Suphan Buri ១ករណី។

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៤៩ករណី ដែលក្នុងនោះមាន៤៤ករណីនៅបាងកក ៣ករណីនៅ Samut Sakhon និង២ករណីនៅNakhon Pathom។
ចំពោះករណីនាំចូលទាំង៥ករណីរួមមាន ជនជាតិថៃចំនួន៤នាក់និងជនជាតិអាមេរិកម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៧៣នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៤៤៣ករណី។ មនុស្សចំនួន ២៦,៩៤៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់រក្សានៅ៩២នាក់ដដែល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ៦៩ករណី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


