Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Pfizer ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ៦ខែដល់ ១២ឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE បានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដរបស់ពួកគេលើកុមារអាយុក្រោម ១២ឆ្នាំ។

This image has an empty alt attribute; its file name is 16virus-briefing-moderna-kids1-jumbo.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រុមហ៊ុន Pfizer លោក Sharon Castillo បាននិយាយថា អ្នកស្ម័គ្រចិត្តក្រុមទីមួយក្នុងការធ្វើតេស្តដំណាក់កាលដំបូង ត្រូវបានចាក់វ៉ាក់សាំង។

វ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីចុងខែធ្នូ សម្រាប់អ្នកដែលមានអាយុលើសពី១៦ឆ្នាំ។

This image has an empty alt attribute; its file name is 4319492f-2f82-445b-9fef-ae8deda455bb-1024x576.jpg

ក្រុមហ៊ុនសង្ឃឹមថា ពួកគេនឹងអាចពង្រីកការចាក់វ៉ាក់សាំងដល់ក្រុមអាយុនេះនៅត្រឹមដើមឆ្នាំ ២០២២ខាងមុខ។

ការសាកល្បងលើកុមារ ដែលនឹងរាប់បញ្ចូលទាំងក្មេងៗអាយុ៦ខែផងដែរនោះ បានកើតឡើងបន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះ ដោយក្រុមហ៊ុន Moderna Inc កាលពីសប្តាហ៍មុន។

This image has an empty alt attribute; its file name is 25VIRUS-KIDS1b-superJumbo-1024x683.jpg

ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងពង្រីកការធ្វើតេស្ត ដល់អ្នកចូលរួមចំនួន៤,៥០០នាក់ នៅដំណាក់កាលចុងក្រោយនៃការសាកល្បង ដោយកុមារនឹងត្រូវបែងចែកជា៣ក្រុម៖ អាយុពី៦ខែទៅ២ឆ្នាំ, អាយុពី២ទៅ៥ឆ្នាំ និងអាយុពី៥ទៅ១២ឆ្នាំ។

នៅក្នុងក្រុមនីមួយៗ កុមារប្រហែលពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងពីរដូសក្នុងរយៈពេល២១ថ្ងៃដាច់ពីគ្នា ហើយពាក់កណ្តាលទៀតនឹងត្រូវផ្តល់ឲ្យនូវថ្នាំ Placebo។

This image has an empty alt attribute; its file name is 40943082-9402955-image-a-62_1616700341257.jpg

ក្រុមនេះនឹងធ្វើតេស្តលើសុវត្ថិភាព ភាពធន់និងភាពស៊ាំដែលបង្កើតឡើងដោយវ៉ាក់សាំង ហើយវាទំនងជានឹងវាស់កម្រិតអង់ទីគ័រនៅក្នុងខ្លួនមនុស្សវ័យក្មេង។

ការសាកល្បងនេះ កំពុងត្រូវបានធ្វើឡើងនៅតាមមជ្ឈមណ្ឌលនានាក្នុងរដ្ឋចំនួន៣គឺរដ្ឋ Massachusetts, North Carolina និង Ohio។

ក្រុមហ៊ុនសង្ឃឹមថា នឹងបញ្ចេញទិន្នន័យពីការសាកល្បងនេះនៅឆមាសទី២នៃឆ្នាំ២០២១៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៤ភាគរយមែន ​តែ​មិនសម្រាប់វីរុស​បម្លែង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម