ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៤ភាគរយមែន តែមិនសម្រាប់វីរុសបម្លែងខ្លួន
ការសិក្សាដ៏ធំមួយនៃវ៉ាក់សាំង Pfizer-Bio NTech ដែលត្រូវបានពិនិត្យឡើងវិញបង្ហាញថា ការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកូវីដ១៩ សម្រាប់បណ្ដាប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែមិនមែនលើវីរុសបម្លែងខ្លួនឡើយ។

ការស្រាវជ្រាវនៅក្នុងប្រទេសអ៊ីស្រាអែលរយៈពេល២ខែ បានផ្ដល់នូវទិន្នន័យថា Pfizer ចាក់ ២ ដងមានប្រសិទ្ធភាព ៩៤ ភាគរយ នៅក្នុងក្រុមអាយុទាំងអស់និងក្រុមអ្នកមានជំងឺធ្ងន់ធ្ងរ។
ក្នុងចំណោមប្រជាជន ៩ លាននាក់នៅអ៊ីស្រាអែល ដែលជាប្រទេសមួយមានការថែទាំសុខភាពជាសកលស្ទើរតែពាក់កណ្ដាល បានទទួលការចាក់លើកដំបូង ហើយមួយភាគបីបានទទួលការចាក់ទាំងពីរដង ចាប់តាំងពីការចាប់ផ្ដើមនៅថ្ងៃទី ១៩ ខែធ្នូ។ ប្រការនេះបានធ្វើឲ្យប្រទេសនេះក្លាយជាទីតាំងដំបូងគេសម្រាប់ការសិក្សាជាក់ស្ដែង លើសមត្ថភាពវ៉ាក់សាំងរួមជាមួយសមត្ថភាពទិន្នន័យកម្រិតខ្ពស់។
ការសិក្សាទៅលើមនុស្សប្រហែល ១,២ លាននាក់ក៏បានបង្ហាញថា ចាក់តែមួយដងគឺមានប្រសិទ្ធភាព ៥៧ ភាគរយ ការពារប្រឆាំងនឹងការឆ្លងរោគ បន្ទាប់ពីចេញរោគសញ្ញា ២ សប្ដាហ៍ នេះបើយោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេស។
អ្នកនិពន្ធជាន់ខ្ពស់លោក Ran Balicer បានប្រាប់រ៉យទ័រថា ” យើងបានធ្វើហើយ វ៉ាក់សាំងគឺមានប្រសិទ្ធភាពលើមនុស្សទូទៅ ” ។ លោកបន្ថែមទៀតថា “ វ៉ាក់សាំងនេះមានប្រសិទ្ធភាពចំពោះក្រុមតូចៗខុសគ្នា ទាំងមនុស្សចាស់និងក្មេង ឬចំពោះមនុស្សដែលមិនមានរោគសញ្ញា ” ។

អ្នកពិគ្រោះយោបល់រដ្ឋាភិបាលអង់គ្លេសក្នុងការគ្រប់គ្រងជំងឺឆ្លងបាននិយាយថា“ នេះគឺជាដំណឹងដ៏អស្ចារ្យមួយបន្ថែមទៀត ដោយបានបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រហែល ៩០% ក្នុងការការពារការឆ្លងមេរោគចាប់ពី ៧ ថ្ងៃបន្ទាប់ពីការចាក់លើកទី ២ ” ។
ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់ មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ ដែលត្រូវបានរកឃើញដំបូងគេនៅចក្រភពអង់គ្លេស។ ក្រុមអ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ថា ពួកគេមិនអាចផ្ដល់នូវកម្រិតជាក់លាក់នៃប្រសិទ្ធភាពនោះទេ ក្នុងពេលដែលវ៉ារ្យង់គឺជាវីរុសបម្លែងខ្លួនថ្មី និងកំពុងតែលេចធ្លោនៅក្នុងប្រទេសអ៊ីស្រាអែល នៅពេលធ្វើការសិក្សា។

យ៉ាងហោចណាស់មានការសិក្សាចំនួន ៣ ចេញពីប្រទេសអ៊ីស្រាអែលក៏បានណែនាំថាវ៉ាក់សាំងនេះ អាចកាត់បន្ថយការឆ្លងវីរុសបាន ប៉ុន្តែអ្នកស្រាវជ្រាវបានព្រមានថា ការសិក្សាកាន់តែទូលំទូលាយត្រូវតែធ្វើឡើងម្ដងទៀត ដើម្បីបង្កើតការសន្និដ្ឋានច្បាស់លាស់ជូនពិភពលោក។
រហូតមកដល់នេះ ទិន្នន័យភាគច្រើនស្ដីពីប្រសិទ្ធភាពនៃវ៉ាក់សាំង បានស្ថិតនៅក្រោមលក្ខខណ្ឌគ្រប់គ្រងក្នុងការសាកល្បងក្នុងគ្លីនិកនិងបន្សល់នូវភាពមិនច្បាស់លាស់អំពីលទ្ធផល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖channelnewsasia
ចុចអាន៖វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


