Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

បានផុស

នៅ

យោងតាមប្រភពពីសារព័ត៌មាន Financial Times បានឲ្យដឹងកាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ថា មន្ត្រីកំពូលអាមេរិក២រូបគឺ រដ្ឋមន្ត្រីការបរទេស Marco Rubio និងប្រេសិតលោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងដកខ្លួន ដោយមិនធ្វើដំណើរទៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអឺរ៉ុប ដើម្បីរកវិធីបញ្ចប់សង្គ្រាមរវាងទីក្រុងកៀវនិងមូស្គូឡើយ។

លោក Steve Witkoff (ឆ្វេង) និងលោក Marco Rubio (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ហេតុផលនៃអវត្តមានរបស់លោក Rubio ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce បញ្ជាក់ថា គឺដោយសារលោក Rubio មានកាលវិភាគដ៏មមាញឹកទើបមិនអាចមានពេលគ្រប់គ្រាន់ដើម្បីចូលរួមក្នុងជំនួបកំពូលនោះបាន ប៉ុន្តែយ៉ាងណា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយសន្តិភាពនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយឥតងាករេ។

ចំណែកលោក Witkoff វិញ, បើតាមប្រភពពីរដ្ឋាភិបាលអាមេរិក ប្រេសិតរូបនេះ ក៏មិនអាចចូលរួមកិច្ចប្រជុំនៅទីក្រុងឡុងដ៍បានដែរ ហើយទំនងជាធ្វើទស្សនកិច្ចកិច្ចនៅទីក្រុងមូស្គូ ជំនួសវិញ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce (រូបថត៖ Getty)

ទោះបែបនេះ សហរដ្ឋអាមេរិក បានចាត់តាំងលោក Keith Kellogg ដែលជាប្រេសិតម្នាក់ទៀតរបស់លោកត្រាំ មានតួនាទីចរចាដោយផ្ទាល់ជាមួយទីក្រុងកៀវ ឲ្យទៅចូលរួមក្នុងកិច្ចប្រជុំនោះជំនួស។

សូមជម្រាបជាថ្មីថា ជំនួបកំពូលនៅចក្រភពអង់គ្លេសថ្ងៃពុធនេះ គឺជាកិច្ចប្រជុំបន្តពីសប្តាហ៍មុនដែលធ្វើឡើងក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង ដែលមានគោលបំណងរិះរកមធ្យោបាយដើម្បីនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែត្រូវជាប់គាំង ដោយមិនទទួលបានផ្លែផ្កាអ្វីទេ។

ជំនួបលើកនេះ នឹងមានការចូលរួមពីសំណាក់មន្ត្រីកំពូលៗមកពីប្រទេសអឺរ៉ុបជាច្រើនរួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ។

ប្រទេសទាំងនេះ ត្រូវបានគេដឹងថា សុទ្ធសឹងជាខ្នងបង្អែកដែលមិនអាចខ្វះបានរបស់អ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយតែងជួយទីក្រុងកៀវ ផ្នែកយោធាកាន់តែខ្លាំងឡើងៗ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ដែលដាក់សម្ពាធខ្លាំងនិងដកជំនួយពីលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ អ៊ុយក្រែន នឹងធ្វើ​កិច្ចពិភាក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចំនួន​បី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប បញ្ជាឱ្យកម្លាំងចាត់វិធានការច្បាប់ចំពោះយានយន្តដែលដឹកសំពីងសំពោងលើសចំណុះ

បច្ចេកវិទ្យា៤២ នាទីutes មុន

Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ជីវិតកម្សាន្ដ១ ម៉ោង មុន

បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

សន្តិសុខសង្គម៩ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពលរដ្ឋថៃ​ម្នាក់​ចូល​ព្រៃ​បេះ​ផ្សិត​ ត្រូវ​ដំរី​ព្រៃ​វាយប្រហារ​ដល់​បាត់បង់​ជីវិត​

Sokha Hotels

ព័ត៌មានពេញនិយម