Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ព្យុះកំបុតត្បូង​វាយ​ប្រហារ​ខ្លាំង នៅខេត្ត Phichit ភាគកណ្តាល​ថៃ

បានផុស

នៅ

​យ៉ាង​ហោចណាស់​​ផ្ទះ​ប្រជាជន​​​ប្រមាណ​១០០​ខ្នង និង​អគារ​ក្រុម​ហ៊ុន​២ ព្រម​ទាំង​ហេដ្ឋារច​នា​សម្ព័ន្ធអគ្គិសនី​ខ្លះ​ទៀត​ បាន​រងការ​ខូច​ខាត ដោយសារ​តែ​​ការ​វាយប្រហារ​ដោយ​ខ្យល់​ព្យុះ​កំបុត​ត្បូង​​នៅ​ថ្ងៃទី​២៨ខែ​មេសា​ នៅ​​ខេត្ត​ភីចីត (Phichit) ភាគ​កណ្តា​ល​ប្រទេសថៃ។

​បង្គោលភ្លើង​បាក់​ដោយសារ​ព្យុះ​កំបុត​ត្បូង​វាយប្រហារ​នៅថៃ​។ matichon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានថៃ matichon បានរាយការណ៍ថា នៅក្នុងមូលដ្ឋានស្រុកសាក់ឡេក (Saklek) ខេត្តភីចីត (Phichit) ស្ថិតនៅភាគ​កណ្តាល​នៃប្រទេសថៃ ខ្យល់ព្យុះកំបុតត្បូងបាន​វាយប្រហារយ៉ាងខ្លាំងក្លាលើ​ភូមិជាច្រើន បណ្តាលឱ្យអគារក្រុមហ៊ុនចំនួន២ដួលរលំ និងផ្ទះសម្បែងប្រជាពលរដ្ឋជិត១០០ខ្នងរងការខូចខាត ព្រមទាំងបាក់បង្គោលភ្លើងដាច់ចរន្តអគ្គិសនីនៅតាមស្រុកមួយចំនួន។

តាមសេចក្តីរាយកាណ៍​នោះ នៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៥ លោក Sahaphap Chuedee អភិបាលស្រុកសាក់ឡេក(Saklek) ខេត្តភីចីត (Phichit) រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងវាយតម្តៃការខូចខាតនិងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់​បក់​បោក​ខ្លាំងផង ដែល​គេ​ហៅ​ថា​ខ្យល់ព្យុះ​កំបុតត្បូង ដែល​បានវាយប្រហារ​ជាច្រើន​ដងបណ្តាលឱ្យអគារ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងឧបករណ៍​ប្រើប្រាស់ផ្សេងៗត្រូវបានរងការខូចខាតជាច្រើន​។

យោងតាម​ការ​ចុះត្រួតពិនិត្យបឋមបាន​រក​ឃើញ​ថា ផ្ទះ​សម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក​សាក់ឡេកបានទទួលរងការខូចខាតច្រើន​ជាង​គេ​រហូត​ដល់១៥​ភូមិ ក្នុងនោះមានផ្ទះជិត​១០០​ខ្នង​រង​ការ​ខូច​ខាត ដូច​ជាប៉ើងដំបូល បាក់​ដំបូល និង​ផ្ទះ​ចំនួន​៣​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង ប៉ើងដំបូលអគារ​រោងចក្រ​ចំនួន​២ បាក់រលំអគារ​ក្រុមហ៊ុនចំនួន​២​ ​ ហាងនិងភោជនីយដ្ឋានជាច្រើនត្រូវបានរងការខូចខាត។ ក្រៅពីនេះ គេឃើញមានបង្គោលភ្លើងជាង២០ដើមរបស់អាជ្ញាធរអគ្គិសនីខេត្តត្រូវបានបាក់រលំ បណ្តាលឱ្យដាច់ភ្លើងទាំងស្រុងទូទាំងស្រុកមួយចំនួន៕​

ដោយ ភ្នាក់ងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ នាទីutes មុន

ផ្លូវជាតិទាំង ៣ ខ្សែ នឹងចូលរួមលើកកម្ពស់ជីវភាព សេដ្ឋកិច្ចប្រជាពលរដ្ឋ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ពីបំណងដែលកម្ពុជាបញ្ជូនមន្ត្រីទៅរៀននៅក្រៅប្រទេស ដើម្បីកសាងសមត្ថភាព

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ជា សុផារ៉ា  ជាឥស្សរជនកម្ពុជាតែម្នាក់គត់ ក្នុងចំណោមបុគ្គល១០៧នាក់ ដែលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយស

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ភាពយន្ត «ណាចា» រកចំណូលលើសគេ តែលេច​ឮ​ថា ​អ្នកដឹកនាំរឿងកំពុងរស់ក្រោម​សម្ពាធ​ធំ

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ ស្នើដល់និយោជក កម្មករនិយោជិត រក្សាឱ្យបាននូវសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម

ព័ត៌មានជាតិ២៤ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី ​វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង» 

Sokha Hotels

ព័ត៌មានពេញនិយម