ព័ត៌មានអន្ដរជាតិ
យោធាថៃបង្ហាញយោធាពលីត្រឹម១៥នាក់ ខណៈអ្នកនាំពាក្យយោធាថៃធ្លាប់ទទួលស្គាល់«វាលពិឃាដ» សម្រាប់យោធាថៃកន្លងមក
កងទ័ពជើងគោកថៃនៅថ្ងៃសុក្រទី៥ខែកញ្ញានេះ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហាន១៥នាក់ និងជនរងស៊ីវិល១៤នាក់ដែលរងគ្រោះក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជាកាលថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាកន្លងទៅ។

យោងសារព័ត៌មានទាន់ហេតុការណ៍របស់ថៃ Khaosod ការប្រារព្វកម្មវិធីគោរពវិញ្ញាណក្ខន្ធរបស់យោធានិងជនស៊ីវិលដែលបានស្លាប់នេះ បានរៀបចំឡើងនៅទីបញ្ជាការកងយោធពលភូមិន្ទថៃ ក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ Songwit Noonpakdee នាយសេនាធិការការពារជាតិ ដោយមានមន្ត្រីយោធា មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមជាង ៤,៤៤០នាក់។
សេចក្តីរាយការណ៍នេះ មិនបានបញ្ជាក់ថាតើ ចំនួនយោធាថៃដែលស្លាប់ទាំងនេះជាចំនួនសរុបរបស់យោធាថៃក្នុងការប្រយុទ្ធគ្នាជាមួយយោធាកម្ពុជា ឬយ៉ាងណានោះទេ ឬក៏ថា មូលហេតុអ្វីបានជាយោធាដែលពលីទាំង១៥នាក់ ត្រូវបា្ររព្ធកម្មវិធីនៅពេលនេះនោះទេ?
កាលពីថ្ងៃទី២ខែសីហា អ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍ទោ Winthai Suraree ប្រកាសទទួលស្គាល់ជាលើកដំបូងថា សមរភូមិនៅភ្នំ៣៥០ និងសមរភូមិ ប្រាសាទតាក្របី ជាវាលពិឃាតសម្រាប់កងទ័ពថៃ ខណៈដែលកងទ័ពថៃប៉ុនប៉ងដណ្តើមកាន់កាប់ជាច្រើនលើកប៉ុន្តែសុទ្ធតែបរាជ័យ។
សារព័ត៌មានដដែល បានផ្សាយនៅពេលនោះទេថា តំបន់ភ្នំ៣៥០ និងប្រាសាទតាក្របី ជាទីតាំងកម្ពុជាដ៏ខ្លាំង។ ការទទួលស្គាល់បែបនេះគឺជារឿងកម្ររបស់យោធាថៃដែលព្យាយាមលាក់ព័ត៌មាន អំពីការបាត់បង់ជីវិតយោធារបស់ខ្លួន។ ប៉ុន្តែនៅក្រោយៗ មកទៀត ពលទាហានខ្លះក្នុងខេត្តសុរិន្ទ ដ៏បានរត់ចោលជូរ យកអាវុធបាញ់រះទៅលើប្រជាជនស្លូតត្រង់ និងធ្វើអត្តឃាតខ្លួនឯង ដែលមេបញ្ជាការភូមិភាគ២ Boonsin Padklang បានទទួលស្គាល់ថា ពលទាហានកើតអារម្មណ៍តប់ប្រមល់ (Stress) ខ្លាំង៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


