ព័ត៌មានអន្ដរជាតិ
តាមរយៈកិច្ចព្រមព្រៀងសន្តិភាព កម្ពុជានិងថៃយល់ព្រមបង្កើតក្រុមអង្កេតការណ៍អាស៊ានផ្លូវការ
តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារវាង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ភាគីទាំងពីរយល់ព្រមឲ្យបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) ដែលភាគីថៃតែងតែជំទាស់ក្នុងពេលអនុវត្តបទឈប់បាញ់។

កិច្ចព្រមព្រៀងដែលធ្វើជាសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលបានជួបប្រជុំគ្នានៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។
យោងសេចក្តីប្រកាសរបស់សេតវិមាន កិច្ចព្រមព្រៀងសន្តិភាពត្រង់ចំណុច៣ក្នុងចំណោម៨ចំណុច បានចែងថា៖«យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោង (TOR) ស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលនឹងរួមបញ្ចូលបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន ជាមួយនឹងគោលបំណងធានានូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់។ យើងអំពាវនាវឱ្យរដ្ឋសមាជិកអាស៊ានផ្តល់ការគាំទ្រសមស្រប ដើម្បីធានាថា AOT អាចសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ»។
ក្នុងពេលអនុវត្តត្រួតពិនិត្យបទឈប់បាញ់កន្លងមកនេះ ប្រធានអាសានដឹកនាំដោយប្រទេសម៉ាឡេស៊ី បានបង្កើតក្រុមអង្កេតការណ៍បណ្តោះអាសន្នអាស៊ាន ហៅកាត់ថា IOT ដែលដឹកនាំដោយយោធាម៉ាឡេស៊ី និងមានការចូលរួមពីប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និង ប្រទេសប្រ៊ុយណេ ខណៈដែលក្រុមអង្កេតការណ៍បណ្តោះអាសន្ននេះធ្វើកិច្ចការមានកម្រិត ព្រោះតែភាគីថៃមិនចូលរួមអនុវត្តឲ្យបានពេញលេញនោះទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


