ព័ត៌មានអន្ដរជាតិ
ថៃលោតកញ្ចាញ់ចេក ក្រោយទូតចិនបង្ហាញជំហរគាំទ្រកម្ពុជាម៉ឺងម៉ាត់រក្សាការពារបូរភាពទឹកដី រីឯអព្យាក្រឹតជាមួយថៃ
ប្រជាជនថៃបានបង្ហាញការឈឺចិត្តស្អិតទ្រូង នៅពេលដែលឃើញ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបង្ហោះសារគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ខណៈទូតចិនប្រចាំទីក្រុងបាងកក បង្ហាញសារអព្យាក្រឹត្យក្នុងជម្លោះកម្ពុជានិងថៃ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod។

ស្របពេលជាមួយគ្នាដែលឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក លោក Zhang Jianwei បានធ្វើជំនួបទល់មុខ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតុកែវ (Sihasak Phuangketkeow) នៅទីក្រុងបាងកក ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បានបង្ហោះសារលើបណ្តាញសង្គម ដែលមានខ្លឹមសារថា៖«ចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការពារបូរណភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និង នឹងជាដៃគូជាទីទុកចិត្តបានជាដរាបក្នុងការអភិវឌ្ឍរបស់កម្ពុជា»។
តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ គ្រាន់តែការបង្ហោះសារនេះ បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងទូលំទូលាយពីសំណាក់ប្រជាជនថៃ។
កាលថ្ងៃទី៨ខែតុលានេះ ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានបង្ហោះសារថា លោក Zhang Jianwei ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំក្រុងបាងកក បានជួបពិភាក្សា ជាមួយ លោក សីហស័ក្តិ ភួងកេតុកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ជាថ្មីអំពីជំហអព្យាក្រឹតរបស់ចិនចំពោះជម្លោះកម្ពុជានិងថៃ និង បានបញ្ជាក់ជាថ្មីថា ចិនមិនបានផ្តល់អាវុធឲ្យកម្ពុជាសម្រាប់ជម្លោះជាមួយថៃនោះទេ។
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤១ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


