ព័ត៌មានអន្ដរជាតិ
ឆេះភោជនីយដ្ឋានក្នុងទីក្រុង Liaoyang ប្រទេសចិន បណ្តាលឲ្យស្លាប់២២នាក់
មនុស្ស២២នាក់បានស្លាប់ និង ៣នាក់បានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Liaoyang ភាគខាងជើងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែមេសានេះ។

អគ្គិសភ័យដ៏សន្ធោសន្ធៅនេះបានឆាបឆេះភ្លាមៗនៅវេលាថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ប្រតិបត្តិការពន្លត់ភ្លើងនេះប្រើរថយន្តពន្លត់អគ្គិភ័យសរុបចំនួន ២២គ្រឿង និងឧបករណ៍ពន្លត់អគ្គិភ័យចំនួន៨៥គ្រឿង។
បើតាមរូបភាពពីកន្លែងកើតហេតុ អណ្តាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ ចេញពីបង្អួច និងទ្វារនៃអគារភោជនីយដ្ឋាននោះ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះនោះទេ ខណៈទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អ្នកគ្រប់គ្រងភោជនីយដ្ឋាននេះ ត្រូវបានដាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ដែលជាផ្នែកមួយនៃការស៊ើបអង្កេត។
គួរបញ្ជាក់ថាករណីអគ្កិភ័យឆាបឆេះកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ជាធម្មតាដោយសារតែបុគ្គលិកមិនអើពើនឹងលក្ខណៈពិសេសសុវត្ថិភាព ដោយសារតែខ្វះការបណ្តុះបណ្តាល ឬសម្ពាធពីថ្នាក់លើរបស់ពួកគេ។ បូករួមជាមួយហេដ្ឋារចនាសម្ព័ន្ធថែទាំមិនបានល្អ សារធាតុគីមីដែលរក្សាទុកដោយខុសច្បាប់ និងកង្វះខាតច្រកចេញចូល ជារឿយៗជាកត្តានៃគ្រោះមហន្តរាយបែបនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


