ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្តើមប្រារព្វខួប៨០ឆ្នាំនៃទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ យ៉ាងអធឹកអធម
រុស្ស៊ីបានចាប់ផ្តើមព្យុហយាត្រាកងទ័ពដ៏ធំដើម្បីរំឭកខួបទី៨០ឆ្នាំនៃទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ក្នុងតំបន់អឺរ៉ុប ក្រោយការចូលរួមពីមេដឹកនាំពីប្រទេសតំបន់អាស៊ី អឺរ៉ុបខ្លះ តំបន់អាមេរិក និងអាហ្វ្រិក ប្រមាណ៣០ប្រទេស។

មេដឹកនាំប្រទេសជាច្រើនពីទំបន់អាស៊ី រួមមានចិន វៀតណាម មីយ៉ាន់ម៉ា និងជាពិសេសប្រទេសនៅតំបន់អាស៊ីកណ្តាល ដែលធ្លាប់ស្ថិតនៅក្រោមសហភាពសូវៀត សុទ្ធតែបានបញ្ជូនកងកម្លាំងចូលរួមក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានក្រោយការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ និង បន្តដោយសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីលើកកងទ័ពចូលលុកលុយកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ក្នុងចំណោមមេដឹកនាំប្រទេសនានាដែលបានបញ្ជាក់បានចូលរួមក្នុងព្រឹត្តិការណ៍ខូប៨០ឆ្នាំនៅប្រទេសរុស្ស៊ីនេះ គេសង្កេតឃើញមានវត្តមានមេដឹកនាំដ៏មានឥទ្ធិពលមួយចំនួន ដូចជា ប្រធានាធិបតីចិន ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាម លោក តូ ឡឹម ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi ប្រធានាធិបតីប្រេស៊ីលLuiz Inacio Lula da Silva ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduroជាដើម។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អតីតយុទ្ធជនក្នុងសម័យសង្រ្គាម ភ្ញៀវ និងមេដឹកនាំបរទេសចំនួន២៧ កំពុងមើលក្បួនដង្ហែពីកន្លែងត្រួតពិនិត្យកណ្តាលនៅទីលានក្រហម (Red Square)។ រដ្ឋមន្ត្រីការពារជាតិ Andrey Belousov កំពុងពិនិត្យមើលក្បួនដង្ហែរ ដែលត្រូវបានបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពជើងគោក Oleg Salyukov ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅឆ្នាំនេះ អង្គភាពព្យុហយាត្រាមកពីប្រទេសចំនួន១៣បានចូលរួមក្នុងក្បួនដង្ហែរយោធានៅលើទីលានក្រហមនៃទីក្រុងមូស្គូ។ កងទ័ពបរទេសរួមមានអង្គភាពព្យុហយាត្រាមកពីអាស៊ែបៃហ្សង់ វៀតណាម បេឡារុស អេហ្ស៊ីប កាហ្សាក់ស្ថាន ចិន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន។ អង្គភាពក្បួនដង្ហែររបស់ចិន ត្រូវបានគេរំពឹងថា ជាកងយោធាបរទេសដ៏ធំបំផុត នៅឯក្បួនដង្ហែទិវាជ័យជំនះ នៅទីក្រុងមូស្គូ៕









-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


