ព័ត៌មានអន្ដរជាតិ
Marcos Jr. ចង់ផ្សះផ្សាជាមួយគ្រួសារ Duterte ក្រោយធ្លាក់ប្រជាប្រិយភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានសម្តែងការបើកចំហរក្នុងការផ្សះផ្សាជាមួយគ្រួសារ Duterte ដ៏មានឥទ្ធិពល បន្ទាប់ពីមានជម្លោះនយោបាយដែលបានបំបែកសម្ព័ន្ធភាពដ៏ជិតស្និតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២០ខែឧសភានេះ។

សេចក្តីថ្លែងការណ៍នេះ កើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីអនុប្រធានាធិបតី Sara Duterte ដែលសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលដឹកនាំដោយ លោក Marcos ដែលធ្លាក់ចេញពីការបោះឆ្នោតឆ្នាំ ២០២២ ទទួលការគាំទ្រលើសការរំពឹងទុកនៅក្នុងការបោះឆ្នោតចុងក្រោយរបស់សភាកាលពីថ្ងៃទី១២ខែឧសភា។
នៅក្នុងកម្មវិធីផ្សាយផតឃែស្ថ (Podcast) ដែលបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់គាត់ លោក Marcos បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថិរភាពនយោបាយ ដើម្បីបំពេញគោលដៅរដ្ឋបាលរបស់គាត់ក្នុងអំឡុងពេលបីឆ្នាំដែលនៅសល់ក្នុងអាណត្តិប្រាំមួយឆ្នាំរបស់គាត់។ លោក Marcos បាននិយាយថា៖«តាមដែលអាចធ្វើបាន អ្វីដែលខ្ញុំចង់បានបន្ទាប់គឺស្ថិរភាពនយោបាយ» ហើយថាលោក «ចូលចិត្តមិត្តជាជាងសត្រូវ»។
ភាពតានតឹងរវាងមេដឹកនាំសំខាន់ទាំងពីរ បានកើនឡើងដោយសារ ការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានាធិបតី Sara Duterte ដែលអាចដកសិទ្ធិលោកស្រីជាអចិន្ត្រៃយ៍ពីការកាន់តំណែងជាសាធារណៈ ដោយធ្វើឱ្យបាត់បង់បេក្ខភាពក្នុងការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០២៨។ ទោះយ៉ាងណា ដើម្បីដក លោកស្រី Sara Duterte ចេញពីតំណែងតម្រូវឱ្យមានការបោះឆ្នោតពីរភាគបី ក្នុងព្រឹទ្ធសភាដែលមានសមាជិក២៤នាក់។
យ៉ាណាមិញ ពេលដែលទិដ្ឋភាពនយោបាយផ្លាស់ប្តូរ កាយវិការរបស់លោក Marcos ហាក់ឆ្ពោះទៅរកការផ្សះផ្សាជាតិដែលអាចជាចលនាយុទ្ធសាស្ត្រមួយដើម្បីស្ដារឡើងវិញនូវឯកភាព និងតុល្យភាពនយោបាយ មុនពេលការសម្រេចចិត្តសំខាន់ៗរបស់ជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


