ព័ត៌មានអន្ដរជាតិ
កាន់តែសាហាវ! ប្រជាជន មីយ៉ាន់ម៉ា រត់ភៀសខ្លួនទៅថៃ ដោយសារការវាយប្រហារតាមអាកាសពីយោធា
អង្គការមួយសម្រាប់ក្រុមជនជាតិភាគតិចការ៉ែន (Karen) ក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា ប្រជាជនជាង ៣,០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃដែលនៅជិតខាង ដោយសារការវាយប្រហារតាមអាកាស ។
អង្គការនេះបានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យដោយជំរុញឲ្យយោធាបញ្ឈប់ការវាយប្រហារតាមអាកាសរបស់ខ្លួន ។
ទន្ទឹមនោះទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ាបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា កងកម្លាំងជីវពលបានវាយប្រហារទៅលើប៉ុស្តិ៍យោធាដោយរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ហើយវាត្រូវបានគេមើលឃើញថាយោធាបានទទួលរងការវាយប្រហារកាលពីថ្ងៃសៅរ៍ដោយក្រុមប្រដាប់អាវុធមកពីរដ្ឋ Karen ភាគអាគ្នេយ៍ ។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា យោធានឹងចាត់វិធានការចាំបាច់ដើម្បីជាការបង្ហាញថា ខ្លួនបានធ្វើការតបតវិញ ។
ចំនួនសមាជិកប្រដាប់អាវុធកាន់តែច្រើនឡើងៗមកពីក្រុមជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងជួយក្រុមបាតុករប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ។
ពួកគេបានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយពីគណៈកម្មាធិការដែលតំណាងឲ្យសភា Pyidaungsu Hluttaw ដែលរួមមានសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ខណៈលោកស្រីស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធា ។
យោធាបាននិងកំពុងបង្ក្រាបក្រុមបាតុករ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្ស ៥ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស ១១៤ នាក់បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ដែលជាទិវានៃកងកម្លាំងប្រដាប់អាវុធ ហើយក៏ជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃចាប់តាំងពីរដ្ឋប្រហារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ហួសហេតុ សូម្បីពិធីបុណ្យសពក៏យោធាមីយ៉ាន់ម៉ាបាញ់ប្រហារដែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


