ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា សាលារៀនដែលខ្លួនទម្លាក់គ្រាប់លើ គឺជាទីបញ្ជាការភេរវករ ខណៈមនុស្សស្លាប់កើនដល់ ៨១នាក់
តួលេខពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្គាហ្សា ក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល បានកើនឡើងដល់៨១នាក់ហើយ ខណៈកងកម្លាំងរបស់លោក Benjamin Netanyahu អះអាងថា សាលារៀន Fahmi Al-Jarjawi ដែលគេអះអាងថាជាជម្រកជនភៀសខ្លួននោះ តាមពិតទៅជាកន្លែងក្រុមភេរវករប្រើធ្វើជាទីបញ្ជាការរៀបគម្រោងវាយប្រហារទេ ទើបខ្លួនទម្លាក់គ្រាប់បែកលើ។

ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងរបស់អ៊ីស្រាអែលនេះ គឺមិនមានព័ស្តុងតាងនោះទេ។
តាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥, ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល បានចាប់ផ្តើមនាពេលព្រឹកព្រហាមថ្ងៃចន្ទ សម្លាប់មនុស្សទូទាំងជ្រោយហ្គាហ្សា ប៉ុន្តែនៅទីក្រុងហ្គាហ្សា ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ ៥៣នាក់។

នៅទីក្រុងហ្គាហ្សានោះដែរ គ្រាន់តែក្នុងសាលារៀន Fahmi Al-Jarjawi មានមនុស្សស្លាប់ដល់ទៅ៣៦នាក់ទៅហើយ រួមទាំងកុមារ១៨នាក់និងស្រ្តី៦នាក់ផងដែរ ខណៈ៥៥នាក់រងរបួស។
របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុបណ្តាលឲ្យទីនោះមានមនុស្សបាត់បង់ជីវិតច្រើនបែបនេះ គឺដោយសារតែអ៊ីស្រាអែលបាញ់៣គ្រាប់ ចំពេលមនុស្សម្នាកំពុងដេកលង់លក់។

ក្រោយការវាយប្រហារនោះ លោក Netanyahu បានព្រមានដល់ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងនៅសេសសល់ជាបន្ទាន់ប្រសិនចង់បញ្ចប់សង្គ្រាម បើមិនដូច្នោះទេ ពួកគេនឹងរងទុក្ខវេទនាកាន់តែខ្លាំង។
សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា ផ្តើមឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀនជាជម្រកជនភៀសខ្លួន នៅហ្គាហ្សា សម្លាប់មនុស្ស ២០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


