Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

បានផុស

នៅ

ប្រទេសអ៊ុយក្រែន បានអះអាងពីភាពជោគជ័យដោយបញ្ជូនដ្រូនទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥កន្លែង ដោយកម្ទេចយន្តហោះចម្បាំងប្រភេទ Tu-95 និង Tu-22M ព្រមទាំងយន្តហោះចម្បាំងព្រមានជាមុនធុន A-50 ផងដែរ សរុបចូលគ្នាអស់៤០គ្រឿង។

(រូបថត៖ SBU)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥ ក្រសួងការពារជាតិរុស្ស៊ីទទួលស្គាល់ថា អ៊ុយក្រែនពិតជាបើកការវាយប្រហារនេះមែន ដោយកំណត់គោលដៅលើតំបន់ Murmansk នៅភាគខាងជើង, Ivanovo និង Ryazan នៅភាគកណ្តាល, Irkutsk នៅស៊ីបេរី និង Amur នៅចុងបូព៌ា។

ម្យ៉ាង នេះក៏ជាលើកដំបូងដែរដែលអ៊ុយក្រែន វាយចូលដល់តំបន់ស៊ីបេរីនិងចុងបូព៌ា ក្នុងសង្គ្រាមរយៈពេលជាង៣ឆ្នាំមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូមិនបញ្ជាក់ពីការខូចខាតយន្តហោះចម្បាំងទេ។

ភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» ប្រកាសថា នេះគឺជាប្រតិបត្តិការ «សំណាញ់ពីងពាង» ដោយកម្ទេចបាន៣៤%នៃកងបាញ់មីស៊ីលរបស់រុស្ស៊ី ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា មានដ្រូនចំនួន១១៧គ្រឿង ត្រូវបានប្រើក្នុងប្រតិបត្តិការនេះ។

(រូបថត៖ Reuters)

សម្រាប់គម្រោងនៃការវាយប្រហារនេះដែរ ត្រូវអ៊ុយក្រែន លាតត្រដាងថា ពួកគេបានលាក់ដ្រូននៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ចតក្បែរមូលដ្ឋានទ័ពអាកាសរួចក៏បញ្ជាឲ្យហោះចេញពីដំបូលរថយន្ត ទៅបើកការវាយប្រហារតែម្តង ប៉ុន្តែរុស្ស៊ីមិនទាន់និយាយអ្វីឡើយពាក់ព័ន្ធរឿងនេះ។

ការវាយប្រហារកើតឡើង មុនពេលរុស្ស៊ី-អ៊ុយក្រែន ត្រៀមចាប់ផ្តើមការចរចាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីរកផ្លូវឆ្ពោះទៅរកសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ព្រោះតែការវាយប្រហាររបស់អ៊ុយក្រែន នេះសង្ស័យថា ជំនួបនេះប្រហែលជាមិនទទួលបានជោគជ័យឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចោទ​​សម្ព័ន្ធមិត្ត​ស៊ែប៊ី ថា​លួចចាក់​ខ្លួន​ពី​ក្រោយ​ខ្នង ព្រោះ​ផ្គត់ផ្គង់​អាវុធឲ្យ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម