Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ​​សម្ព័ន្ធមិត្ត​ស៊ែប៊ី ថា​លួចចាក់​ខ្លួន​ពី​ក្រោយ​ខ្នង ព្រោះ​ផ្គត់ផ្គង់​អាវុធឲ្យ​អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ី​ បាន​ចោទ​ប្រកាន់​ស៊ែប៊ី​​ដែល​ជា​សម្ព័ន្ធមិត្ត​​យូរ​អង្វែង​របស់​ខ្លួន​​​​ថា​បាន​​ក្បត់​ដោយ​​​​​លួច​​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​ ក្នុង​អំឡុង​ពេល​កំពុង​​កើត​​មាន​សង្គ្រាម។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់​ងារ​ចារកម្ម​បរទេសរបស់រុស្ស៊ី (SVR) បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភាថា ក្រុមហ៊ុនការពារជាតិស៊ែប៊ី បានផ្តល់​សម្ភារៈ​សឹក​​ឲ្យ​អ៊ុយក្រែន តាមរយៈអន្តរការីរបស់អង្គការណាតូ ដូចជា សាធារណរដ្ឋឆេក ប៉ូឡូញ និងប៊ុលហ្គារី ហើយថ្មីៗនេះ​តាមរយៈបណ្តាប្រទេសអាហ្វ្រិក។

SVR ចោទប្រកាន់ថា ក្រុមហ៊ុនស៊ែប៊ីបានប្រើប្រាស់វិញ្ញាបនបត្រអ្នក​ទិញ​ចុងក្រោយក្លែងក្លាយ ដើម្បីបន្លំគោលដៅ​របស់អាវុធ ដោយអះអាងថា ការដឹកជញ្ជូនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់​ការ​ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ SVR បានពិពណ៌នាសកម្មភាពនេះថាជា «ការប៉ុនប៉ងដើម្បី​លួច​ចាក់រុស្សីពីខាងក្រោយខ្នង»។

SVR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា «សហគ្រាសការពារជាតិស៊ែប៊ី ដែលផ្ទុយនឹង”អព្យាក្រឹតភាព”​ដែល​ធ្លាប់​ប្រកាស​ផ្លូវការ​ដោយ​ទីក្រុង​ប៊ែលក្រាដ នៅ​តែ​បន្តផ្គត់ផ្គង់សម្ភារៈ​សឹក​ដល់ទីក្រុងកៀវ»។ សេចក្ដី​ថ្លែងការណ៍​ដដែល បន្ត​ថា «វាហាក់បីដូចជាបំណងប្រាថ្នារបស់​បុគ្គលិក​​ឧស្សាហកម្មការពារជាតិស៊ែប៊ី និងអ្នកឧបត្ថម្ភរបស់ពួកគេ ដើម្បីទទួលបានផលចំណេញពីឈាមនៃប្រជាជនស្លាវី​ដែល​ជាបងប្អូន បានធ្វើ​ឲ្យ​ពួកគេភ្លេចទាំងស្រុងថាតើនរណាជាមិត្តពិតប្រាកដរបស់ពួកគេ និងនរណាជាសត្រូវរបស់ពួកគេ»។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić បានចេញ​មុខបដិសេធ ហើយ​ថា​ ស៊ែប៊ី​មិន​បាន​នាំចេញអាវុធដោយផ្ទាល់ទៅកាន់អ៊ុយក្រែន​ទេ ដោយ​នៅ​រក្សាជំហរអព្យាក្រឹត​។ លោកបានប្រាប់​ទៀត​ថា លោក​បានពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រួច​ហើយ និង​បានប្រកាស​បង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីស៊ើបអង្កេតថាតើអាវុធដែលផលិតដោយស៊ែប៊ីអាចទៅដល់កងកម្លាំងអ៊ុយក្រែនយ៉ាងដូចម្តេច។

សូម​ជម្រាប​ថា ទោះបីជា​ធ្លាប់​អះអាងថា​ចង់​ឲ្យ​ស៊ែប៊ីចូលរួមក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏​លោក Vucic បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ លោកបានផ្គើននឹងការព្រមានរបស់សហភាពអឺរ៉ុប និងបានចូលរួម​ក្បួនដង្ហែរទិវាជ័យជម្នះ​របស់រុស្ស៊ីនៅទីក្រុងមូស្គូ កាលពីថ្ងៃទី​៩​​ឧសភា។ មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា វាមិនសមរម្យ​ទេ ​សម្រាប់លោក Vucic ក្នុងការឈរ​នៅ​ខាង​លោក ពូទីន ដោយ​សំដៅ​​​​ការ​ឈ្លានពានរបស់ទីក្រុងមូស្គូ​លើ​អ៊ុយក្រែន។

ខណៈពេលដែលកំពុងស្វែងរកការចូលសហភាពអឺរ៉ុប លោក Vucic បាននិយាយថា ការសម្រេចចិត្ត​​បង្ហាញ​វត្តមាន​ក្នុងក្បួនដង្ហែ ដែលជាការកត់សម្គាល់ជ័យជម្នះសង្គ្រាមលោកលើកទី​២​​លើពួកណាស៊ីអាល្លឺម៉ង់ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា«មិត្តភាពប្រពៃណី» ព្រោះ​ថា រុស្ស៊ីគឺជាប្រជាជាតិស្លាវី និងគ្រិស្តអូស្សូដក់ ដូច​គ្នា​ទៅ​នឹង​ស៊ែប៊ី។

ស៊ែប៊ី ដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើ​រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បានបដិសេធ​ចូលរួម​​ជាមួយ​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​លើក្រុង​មូស្គូ បន្ទាប់ពីការលុកលុយពេញលេញលើអ៊ុយក្រែន ហើយមិនបានគាំទ្រសេចក្តីថ្លែងការណ៍​ភាគច្រើន​របស់​សហភាពអឺរ៉ុប​ដែលថ្កោលទោសការឈ្លានពាននេះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៧ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម