ព័ត៌មានអន្ដរជាតិ
អង់គ្លេស សន្យាផ្គត់ផ្គង់ដ្រូន១០ម៉ឺនគ្រឿងឲ្យអ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦
ចក្រភពអង់គ្លេស បានប្រកាសថានឹងផ្គត់ផ្គង់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ចំនួន ១០០ ០០០គ្រឿងដល់ប្រទេសអ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦ ច្រើនជាងមុន១០ដងនៃចំនួនដែលខ្លួនធ្លាប់បានសន្យាពីមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំតម្លៃជាង ៤,៥ពាន់លានផោន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន ចំពេលកំពុងមានការឈ្លានពានពីរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានប្រកាសផែនការនេះនៅថ្ងៃទី៤ខែមិថុនា មុនកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដែលមានការចូលរួមពីប្រទេសចំនួន៥០ នៅទីក្រុងប្រ៊ុចសែល។ កញ្ចប់ជំនួយដ្រូនតម្លៃ ៣៥០លានផោនបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែន។
បន្ថែមពីលើការចែកចាយដ្រូន អង់គ្លេសបានបញ្ចប់ការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១៤០ ០០០គ្រាប់ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីខែមករា ហើយនឹងបែងចែកប្រាក់បន្ថែមចំនួន ២៤៧លានផោននៅឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននាពេលបច្ចុប្បន្ន បានបង្ហាញដល់ពិភពលោកទាំងមូលថា ដ្រូនកំពុងក្លាយជាអាវុធ និងជាយានជំនិះគ្មានមនុស្សបើកដ៏សំខាន់នៅលើសមរភូមិទំនើប។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រលោកខាងលិចដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ហើយក៏កំពុងរៀនពីការតស៊ូជាងបីឆ្នាំរបស់ទីក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


