ព័ត៌មានអន្ដរជាតិ
វាយអ៊ីរ៉ង់រួច អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈតម្លៃប្រេងសកល ហក់ឡើង
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីវាយអ៊ីរ៉ង់ ព្រោះថា ច្បាស់ណាស់នឹងមានការសឹងសឹកវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈសកម្មភាពនេះ បានរុញតម្លៃប្រេងសកលឲ្យហក់ឡើងខ្ពស់។

មានសេចក្តីរាយការណ៍អំពីការផ្ទុះនៅទូទាំងទីក្រុងតេហេរ៉ង់ ហើយប្រភពពីអ៊ីស្រាអែលលើកឡើងថា អ្នកជំនាញនុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់ ទំនងត្រូវសម្លាប់ក្នុងការវាយប្រហារនេះ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥, ការវាយប្រហារនេះគឺដើម្បីប្រឆាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជាការឆ្លើយតបទៅនឹងភាពគឃ្លើនរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលបន្តគំរាមកំហែងអ៊ីស្រាអែល។

អ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងរបស់ខ្លួនរាប់សិបគ្រឿង បានចូលរួមនៅក្នុងការវាយប្រហារដំណាក់កាលដំបូងលើគោលដៅនុយក្លេអ៊ែរនៅតាមតំបន់ផ្សេងក្នុងប្រទេសអ៊ីរ៉ង់។
មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានប្រាប់ BBC ថា អ៊ីរ៉ង់ មានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
ក្រោយការវាយប្រហារនេះភ្លាមៗ តម្លៃប្រេងសកលបានហក់ឡើង ហើយភាគហ៊ុនបានធ្លាក់ចុះ។ ប្រេងឆៅ Brent និង NYMEX បានឡើងថ្លៃ ៨% ពោលគឺឡើងដល់៧៣.៤២ដុល្លារក្នុងមួយបារ៉ែល ខណៈពាណិជ្ជករព្រួយបារម្ភថា ជម្លោះនៅក្នុងតំបន់សម្បូរថាមពលនេះ នឹងរំខានដល់ការផ្គត់ផ្គង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


