ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ដាក់កំហិតថាត្រូវតែកម្ចាត់លោក Khamenei
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញសេចក្តីប្រកាសជាសាធារណៈយ៉ាងម៉ឺងម៉ាត់ និងមិនធ្លាប់មានពីមុនមក ដោយបញ្ជាក់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei «មិនគួរត្រូវបានអនុញ្ញាតឲ្យមានវត្តមានតទៅទៀតទេ»។

ថ្លែងពីទីក្រុង Holon កាលពីថ្ងៃព្រហស្បតិ៍ទី១៩មិថុនា លោក Katz បានសង្កត់ធ្ងន់ថា ការបន្តដឹកនាំរបស់លោក Khamenei បង្កការគំរាមកំហែងខ្លាំងណាស់ដល់រដ្ឋអ៊ីស្រាអែល។ ប្រមុខការពារជាតិរូបនេះ បាននិយាយថា «យោធាត្រូវបានណែនាំ និងដឹងថា ដើម្បីសម្រេចបាននូវគោលដៅទាំងអស់របស់ខ្លួន បុរសម្នាក់នេះពិតជាមិនគួរបន្តមានវត្តមានទៀតឡើយ»។ លោក Katz បានចោទប្រកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ថាបានបញ្ជាផ្ទាល់ឲ្យវាយប្រហារដោយមីស៊ីលលើគោលដៅជនស៊ីវិល រួមទាំងមន្ទីរពេទ្យ ដោយពណ៌នាទង្វើនេះថាមិនអាចអត់ឱនបាន។
សុន្ទរកថារបស់លោក Katz ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមន្ទីរពេទ្យ Soroka ក្នុងទីក្រុង Beersheba ដែលបណ្ដាលឲ្យមនុស្សរងរបួសរាប់សិបនាក់។ លោក Katz បានប្រដូចលោក Khamenei ទៅនឹង «Adolf Hitler សម័យថ្មី» ហើយលើកឡើងថា អ៊ីស្រាអែលនឹងមិនស្ទាក់ស្ទើរក្នុងការកម្ចាត់មេដឹកនាំ ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជនខ្លួននោះទេ។
សូមជម្រាបថា Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៨៩ បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការកំណត់គោលជំហរនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម ទាំងមនោគមវិជ្ជា និងប្រតិបត្តិការ។ ទោះប្រធានាធិបតីបច្ចុប្បន្ន ឬពីមុនៗ ដូចជា Masoud Pazeshkian, Ebrahim Raisi ឬ Hassan Rouhani បានដឹកមុខដំណើរការការទូតជាសាធារណៈលើកម្មវិធីនុយក្លេអ៊ែរក៏ពិតមែន ក៏អ្នកកាន់ការនិងអំណាចធំចុងក្រោយគឺជា លោក Khamenei ដដែល។
រាល់ការសម្រេចចិត្តនុយក្លេអ៊ែរទាំងអម្បាលម៉ានរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោមការបង្គាប់បញ្ជាពីមេដឹកនាំកំពូលតែម្នាក់គត់ មិនថាការចាប់ផ្តើមកិច្ចពិភាក្សា ការកំណត់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអន្តរជាតិ ឬការជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


