ព័ត៌មានអន្ដរជាតិ
២សប្តាហ៍ទៀតនឹងដឹងច្បាស់ថាតើ អាមេរិក វាយអ៊ីរ៉ង់ឬអត់?
តាមការឲ្យដឹងពីសេតវិមាន ២សប្តាហ៍ទៀត គឺជាពេលដែលប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ត្រូវសម្រេចថាតើ នឹងវាយអ៊ីរ៉ង់ដែរឬក៏អត់?

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ថា លោកត្រាំនៅតែបើកចំហចំពោះដំណោះស្រាយតាមផ្នែកការទូត ប៉ុន្តែប្រកាន់ជំហរថា អ៊ីរ៉ង់ មិនអាចផលិតអាវុធនុយក្លេអ៊ែរបានឡើយ។
យ៉ាងណាក្តី លោកស្រីបានដកស្រង់សម្តីប្រធានាធិបតីអាមេរិក ដែលនិយាយថា «ផ្អែកលើការពិតដែលថា នាពេលអនាគតដ៏ខ្លីខាងមុខមានឱកាសច្រើននៃការចរចាជាមួយអ៊ីរ៉ង់ឬក៏គ្មាននោះ ខ្ញុំនឹងធ្វើការសម្រេចចិត្តថាតើត្រូវវាយឬមិនវាយក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ»។

ទន្ទឹមនោះដែរ សហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់នៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីឲ្យប្រទេសមួយនេះ បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ព័ត៌មានចុងក្រោយនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីក្នុងរង្វង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថា លោកត្រាំ បានអនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ។
បន្ទាប់ពីកិច្ចប្រជុំពីសេសនៅក្នុងបន្ទប់ស្ថានការណ៍ លោកត្រាំ បានប្រាប់ទីប្រឹក្សាកំពូលថា លោកយល់ព្រមលើផែនការវាយអ៊ីរ៉ង់ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


