Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងថាមិនអាចរស់បន្តបាន បុរសចិនមានជំងឺជាប់កាយ ចូលរួមថ្ងៃមង្គលកូនលើកចុងក្រោយ

បានផុស

នៅ

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ពិសេសមួយកាលពីពេលថ្មីៗនេះ បានធ្វើឡើងនៅក្នុងខេត្ត Shandong នៃប្រទេសចិន ដែលធ្វើឲ្យមហាជនជាច្រើនលួចស្រក់ទឹកភ្នែក នឹកអាណិតដល់បុរសចំណាស់ ថ្វីដ្បិតតែគាត់មានជំងឺមហារីកបំពង់អាហារក៏ដោយ ប៉ុន្តែនៅតែអាចចូលរួមក្នុងពិធីមង្គលការរបស់កូនប្រុស ទាំងភ្ចាប់បំពង់ IV(ការចាក់បញ្ចូលតាមសរសៃឈាម) ។

ឪពុក​បាន​ចូល​រួម​ពិធី​មង្គលការ​កូន​ប្រុស បើ​ទោះ​ជា​មាន​ជំងឺ​មហារីក​ចុង​ក្រោយ​, រូបថត៖ Sohu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព័ត៌មានពីភ្នាក់ងារ Sohu បុរសចំណាស់ស្ទើរតែមិនអាចផឹកទឹកបាន ហើយត្រូវពឹងផ្អែកលើអាហារបំប៉នតាមសរសៃឈាមក្នុងថ្ងៃចុងក្រោយរបស់គាត់។ ប៉ុន្តែ​គាត់​នៅ​តែ​ស៊ូទ្រាំ​នឹង​ការ​ឈឺ​ចាប់ ហើយ​ទទូច​ឲ្យខាងមន្ទីរពេទ្យ​អនុញ្ញាតិឲ្យគាត់ បានទៅ​ចូលរួម​ពិធី​មង្គលការ​កូនប្រុស ត្រឹមរយៈពេល​៣​នាទី​ប៉ុណ្ណោះ ។ យ៉ាងណា ៣នាទីដ៏ខ្លី ពិតជាមានតម្លៃណាស់សម្រាប់គាត់ ពីព្រោះគាត់បានទៅធ្វើជាសាក្សីកូនប្រុសនៅថ្ងៃដ៏សំខាន់ និងមិនអាចបំភ្លេចបានឡើយ។ នេះ​ក៏ជា​បំណង​ចុងក្រោយ​របស់​ឪពុក ​មុន​ពេល​គាត់ទទួល​មរណភាព។

នៅក្នុងទិដ្ធភាពនៃពិពីមង្គលដ៏រីករាយបំផុតសម្រាប់គ្រួសារ កូនកំលោះបានឱនក្បាលចុះទាំងភ្នែកក្រហម និងលុតជង្គង់អរគុណអ្នកមានគុណ ដែលអង្គុយស្ងៀមនៅលើកៅអី ធ្វើឲ្យរោងមង្គលការទាំងមូលស្រក់ទឹកភ្នែក។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុត ការឱនរបស់កូនប្រុសមិនមែនគ្រាន់តែជាពិធីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការថ្លែងអំណរគុណចំពោះឪពុកដែលប្រើពេលមួយជីវិតបំពេញតាមការសន្យារបស់គាត់ថា «ប៉ានឹងព្យាយាមរស់នៅ ដើម្បីឲ្យកូនធំឡើង»។

ថ្វីដ្បិតតែឪពុក​មិន​អាច​និយាយ​បាន ប៉ុន្តែ​កែវភ្នែករបស់គាត់បានសម្លឹង​ទៅកាន​កូន​ប្រុស ដែលនោះ​ជា​ពរជ័យ​ដ៏​មាន​អត្ថន័យ​បំផុត។ បន្ទាប់ពីចូលរួមតាមការស្នើសុំ ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ ដែលនោះបានធ្វើឲ្យពិធីទាំងមូល បានប៉ះទង្គិចបេះដូងមនុស្សរាប់លាននាក់កំពុងតែទស្សនា។

បន្ទាប់​ពី​ត្រូវ​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គមចិន ​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន។ គ្រប់​គ្នា​សុទ្ធតែពោលពាក្យនឹកអាណិត​ឪពុក​ដែល​ត្រូវ​តស៊ូ​នឹង​ជំងឺរ៉ាំរ៉ៃ ដោយសារតែក្ដីស្រលាញមានចំពោះកូនសុខចិត្តមកទាំងភ្ចាបបំពងជំនួយឈាម។ ជាងនេះទៅទៀត មនុស្ស​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​បុរសជាកូន ឲ្យមាន​ជីវិត​ល្អ​ដើម្បី​ឲ្យឪពុក​របស់​គាត់​បាន​ធូរ​ស្រាល។ ចំណែកអ្នកផ្សេងទៀតបានលើកសរសើរថា ​នេះ​ជា​ពិធី​មង្គលការ​ដែល​សាង​ឡើង​ដោយ​ក្ដី​ស្រឡាញ់រវាងឪពុកនិងកូនជាចំណងមួយមិនអាចកាត់ផ្ដាច់បាន បើទោះបីជាដឹងថា ខ្លួនមិនអាចរស់នៅលើលោកនេះបានយូរក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីចិនវ័យ២០ឆ្នាំ វិះស្លាប់ ដោយសារចូលចិត្តលាបពណ៌សក់ញឹកញាប់ពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម