ព័ត៌មានអន្ដរជាតិ
តួកគីជម្លៀសមនុស្ស ៥ម៉ឺននាក់ ខណៈភ្លើងឆេះព្រៃស្ទើរតែទូទាំងប្រទេស
ប្រទេសតួកគីបានជម្លៀសមនុស្សជាង ៥ម៉ឺននាក់ ដោយសារភ្លើងឆេះព្រៃដ៍អាក្រក់បំផុតបានរីករាលដាល ជាពិសេសនៅក្រុង Seferihisar ជិតទីក្រុង Izmir ភាគខាងលិចប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី០១ខែកក្កដានេះ។

ដោយមានកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្លើងបានរាលដាលយ៉ាងឆាប់រហ័សតាមតំបន់ព្រៃដែលជំរុញឱ្យមានការជម្លៀសមនុស្សជាច្រើន។ ក្នុងចំណោមអ្នកជម្លៀសមានប្រមាណជាង៤២០០០ នាក់មកពីក្រុង Seferihisar ។
អាជ្ញាធរបានដាក់ពង្រាយបុគ្គលិកពន្លត់អគ្គិភ័យជាង ១០០០នាក់ រថយន្តពន្លត់អគ្គិភ័យ ឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីពន្លត់ភ្លើង។ លើសពីនេះក៏មានការជម្លៀសផ្សេងទៀតនៅទីក្រុង Manisa, Hatay និងតំបន់ភាគពាយ័ព្យ ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ទៀត។ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានបង្កឲ្យមានភ្លើងឆេះដោយប្រើសាំងដុតនៅទីក្រុង Izmir ។

ចាប់តាំងពីថ្ងៃសុក្រមក ប្រទេសតួកគីបានរាយការណ៍ថាមានភ្លើងឆេះព្រៃចំនួន២៦៣ ក្នុងនោះមាន ២៥៩ ស្ថិតនៅក្រោមការគ្រប់គ្រងបាន។ សរុបមកផ្ទៃដីជិត ១៩.០០០ ហិកតាក្នុងប្រទេសកតួកគីត្រូវបានឆាបឆេះនៅឆ្នាំនេះ ខណៈអ្នកជំនាញបានភ្ជាប់ការកើនឡើងនៃគ្រោះមហន្តរាយបែបនេះទៅនឹងការប្រែប្រួលអាកាសធាតុ ដោយជំរុញឱ្យមានវិធានការបង្ការជាបន្ទាន់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


