ព័ត៌មានអន្ដរជាតិ
ទីក្រុងមួយរបស់ចិន ផ្ទុះចង្កោមកូវីដថ្មី ពាក់ព័ន្ធទាំងជនជាតិមីយ៉ាន់ម៉ាឆ្លងដែនផងដែរ
នៅថ្ងៃសុក្រនេះ ទីក្រុងព្រំដែនមួយរបស់ប្រទេសចិន ដែលរងគ្រោះដោយការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ បានចាប់ផ្តើមយុទ្ធនាការរយៈពេល៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនទាំង៣០០,០០០ នាក់របស់ខ្លួន។

ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញ ប្រជាជនតម្រង់ជួរនិងចាក់វ៉ាក់សាំងក្នុងទីក្រុង Ruili ដែលនៅទីនោះ មានការឆ្លង១៦ករណីត្រូវបានបញ្ជាក់ចាប់តាំងពីថ្ងៃអង្គារមក។ ក្នុងចំណោមករណីទាំងអស់ មាន១២នាក់ជាជនជាតិចិននិង៤នាក់ទៀត ជាជនជាតិមីយ៉ាន់ម៉ាដែលលួចឆ្លងដែន។
មន្រ្តីគណបក្សកុម្មុយនីស្តម្នាក់បានប្រាប់ CCTV មួយថ្ងៃមុននោះថា វ៉ាក់សាំងចំនួន១៥៩,០០០ដូសបានមកដល់ទីក្រុងហើយ។

វីដេអូបានបង្ហាញពីផ្លូវស្ងាត់ជ្រងំ ខណៈក្រុមមន្រ្តីបានបញ្ជាឲ្យប្រជាជនធ្វើចត្តាឡីស័កនៅតាមផ្ទះនិងបិទអាជីវកម្មដែលមិនចាំបាច់។ ទីក្រុងនេះក៏បាននិយាយផងដែរថា ខ្លួននឹងរឹតបន្តឹងការគ្រប់គ្រងជុំវិញព្រំដែនដែលមានសភាពចង្អៀត ដើម្បីព្យាយាមបញ្ឈប់អ្នកដែលឆ្លងដែនខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា។

នេះជាលើកដំបូងហើយដែលប្រទេសចិន ព្យាយាមចាក់វ៉ាក់សាំងក្នុងទីក្រុងទាំងមូលដើម្បីឆ្លើយតបនឹងការផ្ទុះឡើងថ្មី។ វិធានការនេះកើតឡើងនៅពេលដែលរដ្ឋាភិបាល បង្កើនការចាក់វ៉ាក់សាំងទូទាំងប្រទេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


