Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ព​អាមេរិក៖ ណាតូ​ត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីរារាំងរុស្ស៊ី

បានផុស

នៅ

ឧត្តមសេនីយ៍ទោ​អាមេរិក លោក John Rafferty បានព្រមានថា អង្គការ​ណាតូ និង​បណ្ដា​ប្រទេស​អឺរ៉ុប ត្រូវការជាបន្ទាន់​នូវ​ការ​បង្កើន​ផលិតកម្ម​អាវុធ​​​រយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីការពារខ្លួនពីការគំរាមកំហែងដែលអាចកើតមានពីរុស្ស៊ី។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​ថ្ងៃ​ទី​១១​ខែ​កក្កដា​របស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Rafftery បាន​និយាយ​ថា «សព្វថ្ងៃនេះកងទ័ពរុស្ស៊ីមានទំហំធំជាង​នៅពេលដែលពួកគេចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន»។ លោក​បន្ថែម​ថា សមត្ថភាពរបស់អង្គការ​ណាតូ ក្នុងការវាយលុកគោលដៅ​ចូល​ជ្រៅ​ទៅ​​ក្នុងទឹកដីសត្រូវមានកម្រិត ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសរុស្ស៊ី។ លោកបានពន្យល់ថា សព្វាវុធរយៈចម្ងាយឆ្ងាយ គឺចាំបាច់ដើម្បីបញ្ឈប់រុស្ស៊ីពីការគំរាមកំហែងដល់ព្រំដែនភាគខាងកើតរបស់អង្គការណាតូ ឬឈ្លានពានប្រទេសដទៃទៀត។

ទន្ទឹម​នោះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា «យើងមិនចង់ប្រយុទ្ធជាមួយរុស្ស៊ីទេ។ ប៉ុន្តែប្រសិនបើយើងចង់​បង្ការ​សង្រ្គាម យើងត្រូវការមីស៊ីលដែលអាចបាញ់បានឆ្ងាយ»។

ក្នុងចំណោមសមាជិកណាតូ​ទាំង​៣២​រដ្ឋ មានតែ​ប្រទេស​តិចតួច​ប៉ុណ្ណោះដែលមាន​មីស៊ីល​រយៈចម្ងាយឆ្ងាយ ហើយ​​ប្រហែល​៩០%ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់លទ្ធកម្មរបស់ពួកគេ។ បណ្ដា​ប្រទេស​អឺរ៉ុប​ភាគ​ច្រើន មាន​តែ​ប្រភេទ​អាវុធ​រយៈ​ចម្ងាយ​ខ្លី​ ដូចជា Storm Shadow (អង់គ្លេស/បារាំង), Taurus (អាល្លឺម៉ង់) និង MdCN (បារាំង)។ អាវុធ​ទាំងនេះ​មានរយៈ​ចម្ងាយ​ត្រឹមតែ ២៥០​ ទៅ ១ ០០០​គីឡូម៉ែត្រ ខ្លីពេក​មិន​អាច​បាញ់​ដល់​ប្រទេស​រុស្ស៊ី​ឡើយ បើ​ករណី​ផ្ទុះ​មាន​សង្គ្រាម។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អាមេរិកបាន​យល់​ព្រម​បញ្ជូន​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដូចជា មីស៊ីល​គ្រូស Tomahawk និង​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង Dark Eagle ​ទៅកាន់​​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០២៦ ដែល​ត្រូវ​គេ​ដឹង​ថា​ជា​ការ​ព្រមាន​យ៉ាង​ច្បាស់​មួយ​ដល់​រុស្ស៊ី។

បន្ថែម​ពី​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០២៤ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក, បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ស៊ុយអែត និងចក្រភពអង់គ្លេស កំពុងធ្វើការរួមគ្នាលើគម្រោងមួយដែលមានឈ្មោះថា ELSA (European Long-Range Strike Approach) ដោយ​គោល​ដៅ​របស់​ពួក​គេ​គឺ​បង្កើត​មីស៊ីល​​​ថ្មី ​ដែល​មាន​រយៈ​​ចម្ងាយ​ជាង​ ២ ០០០​គីឡូម៉ែត្រ។ មីស៊ីល​ទាំង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​បង្កើត​រួច​រាល់​​​​នៅ​​ឆ្នាំ​២០៣០ ឬ​អាច​យូរ​ជាង​នេះ៕

(រូបថត៖ Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម១៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម