ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកាមេរូនវ័យចំណាស់ជាងគេលើលោក ប្រកាសឈរឈ្មោះថែមមួយអាណត្តិទៀត
លោក Paul Biya មេដឹកនាំជើងចាស់របស់ប្រទេសកាមេរូន បានប្រកាសជាផ្លូវការនូវការឈរឈ្មោះជាបេក្ខជនម្ដងទៀតសម្រាប់អាណត្តិប្រធានាធិបតីទី៨ នៅក្នុងការបោះឆ្នោតនាថ្ងៃទី១២ខែតុលាឆ្នាំ២០២៥។

នៅអាយុ៩២ឆ្នាំ លោក Biya ត្រូវបានទទួលស្គាល់ថាជាប្រមុខរដ្ឋដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។ លោក Biya បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ១៩៨២ ហើយនៅតែជាប្រធានាធិបតីអាហ្វ្រិកដែលកាន់អំណាចយូរជាងគេលំដាប់ទីពីរ បន្ទាប់ពីលោក Teodoro Obiang នៃប្រទេសហ្គីណេអេក្វាទ័រ។
ចាប់តាំងពីឆ្នាំ២០០៨ វិសោធនកម្មរដ្ឋធម្មនុញ្ញរបស់កាមេរូន បានលុបចោលការកំណត់អាណត្តិមេដឹកនាំ ដែលអនុញ្ញាតឲ្យលោក Biya គ្រប់គ្រងប្រទេសដោយគ្មានកំណត់អស់រយៈពេល៤៣ឆ្នាំមកហើយ។
លោក Biya បាននិយាយថា «ខ្ញុំជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតី។ សូមមានទំនុកចិត្តថា ការប្តេជ្ញារបស់ខ្ញុំក្នុងការបម្រើអ្នក គឺត្រូវគ្នានឹងភាពបន្ទាន់នៃបញ្ហាប្រឈមដែលពួកយើងកំពុងប្រឈមមុខ»។ លោកបន្ថែមថា ការសម្រេចចិត្តឈរឈ្មោះនៅអាណត្តិទី៨នេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវជាច្រើនរបស់ប្រជាជនមកពីគ្រប់តំបន់ក្នុងប្រទេសកាមេរូន និងជនភៀសខ្លួនក្រៅប្រទេស។
កន្លងមក រដ្ឋបាលរបស់លោក Biya បានប្រឈមមុខនឹងការរិះគន់ជុំវិញអំពើពុករលួយ ការកេងបន្លំ អភិបាលកិច្ចមិនល្អ និងការបរាជ័យក្នុងការដោះស្រាយបញ្ហាសន្តិសុខ។ មួយវិញទៀត ក៏មានការព្រួយបារម្ភអំពីសុខភាព និងសមត្ថភាពគ្រប់គ្រងរបស់គាត់ផងដែរ។ តួយ៉ាង ដូចជាកាលពីឆ្នាំមុន លោក Biya បានបាត់វត្តមានពីសាធារណៈអស់រយៈពេលជាង ៦សប្តាហ៍ ដែលនេះបាននាំឲ្យមានពាក្យចចាមអារ៉ាមជាច្រើនអំពីបញ្ហាសុខភាពរបស់គាត់ ហើយខ្លះក៏បានដាក់ការសង្ស័យនៅពេលនោះថា គាត់បានស្លាប់ទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


