ព័ត៌មានអន្ដរជាតិ
ក្រោយជួបបេសកជនអាមេរិក ហ្សេលេនស្គីប្រាប់ថា «សន្តិភាពសម្រេចបានទាល់តែប្រើកម្លាំង»
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងកៀវជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក Keith Kellogg ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីល្ងាចថ្ងៃចន្ទទី១៤ខែកក្កដាថា «សន្តិភាពអាចធ្វើទៅបានទាល់តែប្រើកម្លាំងបាយ» ហើយបានអំពាវនាវឲ្យមានការដាក់សម្ពាធអតិបរមាលើរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាម។

លោក ហ្សេលេនស្គី បានពណ៌នាកិច្ចប្រជុំជាមួយលោក Kellogg ថាជា «ការចាប់ផ្តើមដ៏មានអត្ថន័យ» ដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែស៊ីជម្រៅលើការគាំទ្រផ្នែកយោធា និងការទូត។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក ហ្សេលេនស្គី បានអរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិកសម្រាប់ការត្រៀមខ្លួនរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែន ដោយនិយាយថា «សង្រ្គាមនេះនៅតែបន្ត ដោយសារតែប្រទេសរុស្ស៊ី និងដោយសារតែបំណងប្រាថ្នារបស់(ប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀរ) ពូទីន ក្នុងការអូសបន្លាយវា»។ លោកបានប្រាប់ទៀតថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងសហការគ្នាយ៉ាងជិតស្និទ្ធលើការផ្ទេរអាវុធ ការផ្តល់មូលនិធិការពារជាតិរបស់អឺរ៉ុប និងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនយ៉ាងពេញទំហឹងក្នុងការចែករំលែកព័ត៌មានចារកម្មលើសមរភូមិជាមួយលោក Kellogg និងធ្វើការលើវិធានការសន្តិសុខ ជាពិសេសការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ដែលកំពុងត្រូវបានផ្ដល់ឲ្យដោយដៃគូអឺរ៉ុប ដូចជា អាល្លឺម៉ង់ និងន័រវែស។ លោកបានថ្លែងថា «យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបង្ខំរុស្ស៊ីឲ្យបញ្ឈប់ការសម្លាប់ ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ និងធានាសន្តិសុខ»។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែន កើតឡើងទន្ទឹមគ្នាទៅនឹងការកើនឡើងការមិនពេញចិត្តកាន់តែខ្លាំងរបស់លោក ត្រាំ ចំពោះប្រធានាធិបតីរុស្ស៊ី។ លោក ត្រាំ បានប្រកាសផែនការបញ្ជូនប្រព័ន្ធ Patriot ចំនួន១៧គ្រឿងទៅកាន់អ៊ុយក្រែន ហើយបានគំរាមកំហែងដាក់«ពន្ធដ៏ធ្ងន់ធ្ងរ» លើបណ្តាប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូបរាជ័យក្នុងកិច្ចចរចាក្នុងរយៈពេល ៥០ថ្ងៃ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បញ្ជាក់ពីចំនួនខែលអាកាស Patriot ដែលឲ្យទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


