ព័ត៌មានអន្ដរជាតិ
រថភ្លើងធ្លាក់ផ្លូវនៅតៃវ៉ាន់សម្លាប់មនុស្ស៤៨នាក់ត្រឹមល្ងាចថ្ងៃសុក្រនេះ
យ៉ាងហោចណាស់មនុស្ស៤៨នាក់បានស្លាប់ និងរបួសជាច្រើននាក់ បន្ទាប់ពីរថភ្លើងបានធ្លាក់ផ្លូវនៅតៃវ៉ាន់ វេលាម៉ោងប្រហែលជា ៩:៣០ ព្រឹកនាទី ថ្ងៃសុក្រ ទី២ ខែមេសា នេះ ដែលបានក្លាយជាគ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំចុងកក្រោយ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Lin Chia-lung បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា រថភ្លើងដឹកមនុស្សប្រមាណ៤៩០ នាក់ដែលខ្ពស់ជាងតួលេខរបស់នាយកដ្ឋានពន្លត់អគ្គីភ័យមុនថា មនុស្ស៣៥០នាក់។
តាមការឲ្យដឹងពីទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់បាននិយាយថា ហោចណាស់មនុស្ស៤៨នាក់ត្រូវបានបញ្ជាក់ពីការបាត់បង់ជីវិត និង៦៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

តាមរបាយការណ៍ថា រថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ពីច្រាំងចោទខាងលើ និងបានធ្លាក់ចូលទៅលើផ្លូវដែក ដែលរថភ្លើងមួយគ្រឿងចេញពីផ្លូវរូងក្រោមដីបុកតែម្តង។ ទូរថភ្លើងជាច្រើននៅតែបន្តជាប់ក្នុងផ្លូវរូងក្រោមដី អ្នកដំណើរបានព្យាយាមទម្លុះទ្វារ បង្អូច និងដំបូលរកផ្លូវចេញដើម្បីសុវត្ថិភាព។
រដ្ឋបាលរថភ្លើងតៃវ៉ាន់បានសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយនិយាយថា មនុស្សជាច្រើនគ្មានសញ្ញានៃជីវិតរស់ឡើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


