ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងស៊ីរី ឈានដល់បទឈប់បាញ់ ខណៈអំពើហិង្សាបានធូរស្រាលនៅ Sweida
អ៊ីស្រាអែល និងស៊ីរី បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤៨ម៉ោង មួយសប្តាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងខេត្ត Sweida ភាគខាងត្បូងនៃប្រទេសស៊ីរី ដែលជាកន្លែងរស់នៅរបស់ក្រុមជនជាតិភាគតិច Druze។

កិច្ចព្រមព្រៀងដែលបានសម្របសម្រួលដោយសហរដ្ឋអាមេរិក តួកគី និងហ្សកដានី បានទប់ស្កាត់ការចល័តទាហានស៊ីរីចូលទៅកាន់ខេត្ត Sweida ដើម្បីរក្សាស្ថិរភាពស្ថានការណ៍ និងដោះស្រាយវិបត្តិមនុស្សធម៌។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងការពារក្នុងស្រុក Druze និងកងជីវពល Bedouin ដែលគាំទ្រដោយរដ្ឋាភិបាលស៊ីរី បានបណ្តាលឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងបង្ខំមនុស្សរាប់ម៉ឺននាក់ឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងការប្រយុទ្ធគ្នានោះ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើគោលដៅយោធាស៊ីរី នៅក្នុងនិងជុំវិញរដ្ឋធានីដាម៉ាស ដោយអះអាងថា ខ្លួនធ្វើដើម្បីការពារប្រជាជន Druze ដែលរស់នៅលើព្រំដែនរវាងប្រទេសទាំងពីរ។
ទោះបីជាមានបទឈប់បាញ់ក៏ដោយ ស្ថានការណ៍នៅខេត្ត Sweida នៅតែមិនមានស្ថិរភាព។ យោងតាមរបាយការណ៍ក្នុងស្រុក យុទ្ធជន Bedouin កាន់តែច្រើន កំពុងប្រមូលផ្ដុំគ្នា ដោយបង្កើនការភ័យខ្លាចនៃអំពើហិង្សាជាថ្មីនៅពេលដែលបទឈប់បាញ់ ៤៨ម៉ោងត្រូវបានបញ្ចប់។
អ្នកស្រុកនៅ Sweida បានរៀបរាប់ពីការខ្វះខាតអគ្គិសនី ទឹក អាហារ និងការទំនាក់ទំនង។ ភូមិមួយចំនួន ត្រូវបានគេរាយការណ៍ថាពុំទទួលបានសេវាមូលដ្ឋានអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍នៃការប្រហារជីវិត ការចាប់ពង្រត់ និងការរំលោភបំពានផ្សេងទៀត ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅ Sweida។ អង្គការមនុស្សធម៌កំពុងអំពាវនាវឲ្យមានការចូលរួមជាបន្ទាន់ ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិលដែលត្រូវផ្លាស់ទីលំនៅរហូតដល់ ៨០ ០០០នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ប្រធានាធិបតីស៊ីរី ចោទអ៊ីស្រាអែលថាព្យាយាមអូសទាញខ្លួនឲ្យចូលក្នុងសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


