ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការបរទេសកាណាដា ថា ជ័យជម្នះរបស់លោក Biden គឺជា “ដំណឹងល្អ”
រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោក Francois-Philippe Champagne បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ថា ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក Joe Biden គឺជាដំណឹងល្អសម្រាប់ប្រទេសកាណាដា ។
លោក Champagne បាននិយាយអំពីជ័យជម្នះរបស់លោក Biden នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTV ថា “នេះគឺជាដំណឹងល្អ ហើយយើងនឹងអាចធ្វើការបានល្អជាមួយរដ្ឋបាលរបស់លោក Biden” ។
លោកបាននិយាយថា “យើងនឹងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់បំផុត ។ ប៉ុន្តែទន្ទឹមនឹងនេះយើងកំពុងរៀបចំផែនការជាមួយរដ្ឋបាលថ្មីរបស់លោក Biden ផងដែរ” ។

លោក Champagne បាននិយាយផងដែរថា ប្រទេសកាណាដានឹងព្យាយាមជួយដល់រដ្ឋបាលលោក Biden ដើម្បីព្យាយាមរក្សាទុកបំពង់បង្ហូរប្រេង Keystone XL (KXL) របស់ក្រុមហ៊ុន TC Energy Corp ដែលនឹងដឹកប្រេងទៅសហរដ្ឋអាមេរិកពីកាណាដា ។
លោក Champagne បានប្រាប់សារព័ត៌មាន CBC ថា “នេះគឺជារបៀបវារៈកំពូល ។ កាណាដាគឺជាអ្នកផ្គត់ផ្គង់ថាមពលដែលគួរឲ្យទុកចិត្តបំផុតដល់សហរដ្ឋអាមេរិក” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


