ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងថា ទាហានរុស្ស៊ីជិត ២០ ០០០នាក់ត្រូវបានសម្លាប់ក្នុងខែកក្កដា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទាហានរុស្ស៊ីជិត ២ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងខែកក្កដាឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែន ហើយលោកបានហៅជម្លោះនេះថាជា«គ្រោះមហន្តរាយដែលត្រូវតែបញ្ចប់ភ្លាមៗ»។

ក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី១ខែសីហា លោក ត្រាំ បានលើកឡើងថា «ខ្ញុំទើបតែទទួលបានដំណឹងថា ទាហានរុស្ស៊ីជិត ២០ ០០០នាក់បានស្លាប់ ក្នុងខែកក្កដានៅក្នុងសង្គ្រាមគួរឲ្យអស់សំណើចជាមួយអ៊ុយក្រែន»។ លោកបានបន្ថែមថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ១១២ ៥០០នាក់ចាប់តាំងពីដើមឆ្នាំ២០២៥។
លោកប្រធានាធិបតីក៏បានលើកឡើងពីការស្លាប់ និងរបួសយោធារបស់អ៊ុយក្រែន ដោយបញ្ជាក់ថា ទាហានអ៊ុយក្រែនប្រហែល ៨ ០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីខែមករា ដោយមិនរាប់បញ្ចូលបុគ្គលិកដែលបាត់ខ្លួន។
តួលេខនេះមិនត្រូវបានគេផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ យោងតាមអគ្គសេនាធិការអ៊ុយក្រែន ទាហានរុស្ស៊ីដែលបាត់បង់ជីវិតក្នុងខែកក្កដា មានចំនួនជាង ៣៣ ០០០នាក់។ ចំណែកឯភាគីរុស្ស៊ីមិនបានបញ្ចេញតួលេខអ្នកស្លាប់ជាផ្លូវការឡើយ។
ការលើកឡើងរបស់លោក ត្រាំ កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងលើរុស្ស៊ី ដើម្បីបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកបានគំរាមដាក់ទណ្ឌកម្មថ្មី បើក្រុងមូស្គូមិនយល់ព្រមបទឈប់បាញ់នៅត្រឹមថ្ងៃទី៨ខែសីហា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


