Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ ពូទីននឹង​ឈប់សម្លាប់មនុស្ស បើប្រេងធ្លាក់ថ្លៃ១០ដុល្លារទៀត

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការធ្លាក់ចុះតម្លៃប្រេង១០ដុល្លារបន្ថែម​ទៀត អាចបង្ខំ​ឲ្យ​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ឈប់សង្គ្រាមរបស់គាត់នៅអ៊ុយក្រែន ដោយលើកឡើងថា សម្ពាធសេដ្ឋកិច្ចនៅតែជាគន្លឹះក្នុងការបញ្ចប់ជម្លោះ។

លោក ត្រាំ និង​លោក ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥​សីហា​ថា «ប្រសិនបើថាមពលធ្លាក់ចុះសម​ល្មម គឺ​១០ដុល្លារថែម​ទៀត​ក្នុងមួយបារ៉ែល​នោះ ពូទីននឹងឈប់សម្លាប់មនុស្ស។ គាត់​នឹង​មិន​មាន​ជម្រើស​ទេ ព្រោះ​សេដ្ឋកិច្ច​របស់​គាត់​ស្ថិត​​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត»។

ការ​អត្ថាធិប្បាយ​នេះ ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក ត្រាំ បន្ត​ដាក់​សម្ពាធ​លើ​ប្រទេស​នានា ​ដូច​ជា ​ចិន និង​ឥណ្ឌា​ ឲ្យ​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។ គាត់បានគំរាមកំហែងពន្ធគយ និងទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងអ្នកទិញថាមពលរុស្ស៊ី លុះត្រាតែទីក្រុងមូស្គូយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពត្រឹមថ្ងៃទី៨ខែសីហា។ យុទ្ធសាស្ត្រនេះ មានបំណងកាត់ផ្តាច់ការផ្តល់មូលនិធិសង្រ្គាមរុស្ស៊ី ដោយកំណត់គោលដៅ​លើ​ចំណូលប្រេងរបស់ក្រុង​មូស្គូ។

ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងតាមរបាយការណ៍ដែលថា ក្រុម​ប្រទេស​ផលិត​ប្រេងធំៗ OPEC+ បានបង្កើនផលិតកម្មដោយមិនប៉ះពាល់ដល់តម្លៃប្រេងពិភពលោក ដែលបច្ចុប្បន្នមានតម្លៃប្រហែល ៧០ដុល្លារក្នុងមួយបារ៉ែល។ ប្រសិនបើតម្លៃធ្លាក់ចុះបន្ថែមទៀត វាអាចកាត់បន្ថយយ៉ាងខ្លាំងនូវប្រាក់ចំណូលនាំចេញរបស់រុស្ស៊ី ដែលភាគច្រើនគឺជាប់ទាក់ទងនឹងការលក់ឥន្ធនៈហ្វូស៊ីល។

សេតវិមានក៏ត្រូវបានគេរាយការណ៍ផង​ដែរ​ថាកំពុងរៀបចំការដាក់ទណ្ឌកម្មបន្ទាន់ តាមរយៈ​ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីឆ្នាំ​២០២៥ ដែលនឹងអនុញ្ញាតឲ្យមានពន្ធរហូតដល់ ៥០០% លើប្រទេសដែលបន្តនាំចូលប្រេងពីរុស្ស៊ី ដែលផ្គើននឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក។

សូម​ជម្រាប​ថា យោងតាមកាសែត Washington Post និង Reuters ជាង ៦០%នៃប្រេងរបស់រុស្ស៊ីបច្ចុប្បន្ន​​នាំ​ចេញ​ទៅកាន់អាស៊ី ជាចម្បងចិន និងឥណ្ឌា៕

(រូបថត៖ Euromaiden Press)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម