ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី នឹងបើកដំណើរការតាក់ស៊ីលើទឹកនៅបាលី ដើម្បីសម្រួលការកកស្ទះចរាចរណ៍
ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍កាន់តែអាក្រក់ ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងណែនាំសេវាកម្មតាក់ស៊ីលើទឹកនៅកោះបាលី ដែលជាគោលដៅទេសចរណ៍កំពូលមួយរបស់អាស៊ីអាគ្នេយ៍។

លោក Lollan Andy Sutomo Panjaitan អគ្គលេខាធិការនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវសមុទ្រ បាននិយាយកាលពីថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ថា សេវាកម្មនេះមានគោលបំណងផ្តល់ជម្រើសដឹកជញ្ជូនថ្មី សម្រាប់ភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ ជាពិសេសលើផ្លូវដែលមមាញឹកដូចជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ទៅកាន់តំបន់ពេញនិយមដូចជា Canggu ជាដើម។
លោក Panjaitan បានរៀបរាប់ថា «តាក់ស៊ីលើទឹក នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយអនុញ្ញាតឲ្យអ្នកដំណើរធ្វើដំណើរដោយផ្ទាល់ពីអាកាសយានដ្ឋានទៅកាន់គោលដៅសំខាន់ៗដោយមិនជាប់គាំងនៅលើផ្លូវ»។
បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការសិក្សាអំពីលទ្ធភាព រួមទាំងការវាយតម្លៃបច្ចេកទេស និងការត្រួតពិនិត្យបរិស្ថាន ដើម្បីធានាថា គម្រោងនេះស្របទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃវប្បធម៌របស់កោះបាលី។ ផែនការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរបស់កោះបាលី ដែលអាចរួមបញ្ចូលការអភិវឌ្ឍន៍ MRT និង LRT នាពេលអនាគតផងដែរ។
កោះបាលី ដែលជាគោលដៅទេសចរណ៍លំដាប់ពិភពលោក បានកើតមានបញ្ហាកកស្ទះចរាចរណ៍ជាយូរណាស់មកហើយ ជាពិសេសនៅក្នុងតំបន់ដូចជា Kuta, Seminyak និង Canggu។ គំនិតផ្តួចផ្តើមតាក់ស៊ីលើទឹក ប្រសិនបើត្រូវបានអនុវត្ត អាចផ្តល់នូវជម្រើសធ្វើដំណើរលឿន និងស្រស់ស្អាតជាងមុន។
ព័ត៌មានលម្អិតបន្ថែម រួមទាំងពេលវេលាចាប់ផ្តើម និងតម្លៃ នឹងត្រូវបានប្រកាសនៅពេលដែលការសិក្សាត្រូវបានបញ្ចប់នៅចុងឆ្នាំ។
សូមបញ្ជាក់ថា ក្នុងឆមាសដំបូងនៃឆ្នាំ២០២៥ កោះបាលី បានទាក់ទាញទេសចរបរទេសជាង ៦,២លាននាក់ ដែលធ្វើឲ្យការកកស្ទះចរាចរណ៍ក្លាយជាបញ្ហាចម្បងមួយសម្រាប់តំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


