Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំហេសបូឡា ព្រមានសងសឹកអ៊ីស្រាអែល បើសិនបន្តធ្វើសង្គ្រាមលើលីបង់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Reuters មេដឹកនាំថ្មីរបស់ក្រុមហេសបូឡា លោក Naim Qassem បានចេញការព្រមានដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា មីស៊ីលនឹងវាយប្រហារប្រទេសនេះ ប្រសិនបើអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសលីបង់។

មេដឹកនាំថ្មីរបស់ក្រុមហេសបូឡា លោក Naim Qassem។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់របស់លោក Qassem កើតឡើងនៅពេលដែលគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីអាវុធរបស់ក្រុមហេសបូឡា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកក្នុងការដកហូតអាវុធរបស់ក្រុមនេះ។

លោក Qassem បានប្រកាសថា ក្រុមហេសបូឡា កងទ័ពលីបង់ និងប្រជាជននឹងទប់ទល់នឹងការឈ្លានពានរបស់អ៊ីស្រាអែលណាមួយ ហើយបានសន្យាថាសន្តិសុខរបស់អ៊ីស្រាអែលនឹង «ដួលរលំក្នុងរយៈពេលមួយម៉ោង» ប្រសិនបើសង្គ្រាមចាប់ផ្តើមឡើងវិញ។ ជាមួយគ្នានេះលោកបានលាតត្រដាងជាលើកដំបូងថា សង្រ្គាមនាពេលថ្មីៗនេះបានសម្លាប់អ្នកប្រយុទ្ធ ហេសបូឡា ៥,០០០ នាក់ និងរបួស ១៣,០០០ នាក់ រួមទាំងអតីតមេដឹកនាំលោក Hassan Nasrallah ផងដែរ។

សូមបញ្ជាក់ថាបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាបានបញ្ចប់ការប្រយុទ្ធគ្នាចុងក្រោយ ប៉ុន្តែភាពតានតឹងនៅតែមានកម្រិតខ្ពស់។ សហរដ្ឋអាមេរិក​បាន​ស្នើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​រំសាយ​អាវុធ​ក្រុម​ហេសបូឡា​យ៉ាង​ពេញលេញ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ប្រទេស​លីបង់។

ទោះជាយ៉ាងណាក៏ដោយលោក Qassem បានច្រានចោលសម្ពាធពីខាងក្រៅ ហើយបាននិយាយថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួន មុនពេលការរំសាយអាវុធអាចត្រូវបានពិភាក្សា។ លោក​បាន​ជំរុញ​មេដឹកនាំ​លីបង់​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​«ការ​ផ្តាច់​ការ​ពី​ខាង​ក្រៅ» ដោយ​ទទូច​ថា អធិបតេយ្យភាព​របស់​ប្រទេស​ត្រូវ​តែជម្រើសទីមួយ​៕

អ្នក​គាំទ្រ​ហេសបូឡា​ម្នាក់​កាន់​ទង់ជាតិ​ក្រុម​នៅ​ក្រុង Beirut ប្រទេស​លីបង់។ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម