ព័ត៌មានអន្ដរជាតិ
លោកពូទីនចុះហត្ថលេខាលើច្បាប់មួយអនុញ្ញាតឲ្យលោកដឹកនាំដល់ឆ្នាំ២០៣៦
លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអាចឲ្យលោកកាន់តំណែងនៅវិមានក្រឹមឡាំងរហូតដល់ឆ្នាំ២០៣៦។ នេះបើតាមរដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទ។

ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យលោកបន្តកាន់តំណែងប្រធានាធិបតីពីរអាណត្តិទៀតដែលក្នុងមួយអាណត្តិមានរយៈពេល៦ឆ្នាំ ខណៈអាណត្តិបច្ចុប្បន្នត្រូវចប់នៅចុងឆ្នាំ២០២៤។ ច្បាប់នេះធ្វើតាមការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកាលពីឆ្នាំមុន។
ការផ្លាស់ប្តូរទាំងនោះត្រូវបានគាំទ្រតាមរយៈការបោះឆ្នោតសាធារណៈមួយកាលពីរដូវក្តៅឆ្នាំមុន និងអាចអនុញ្ញាតឲ្យលោក ពូទីន អាយុ៦៨ឆ្នាំកាន់អំណាចរហូតដល់អាយុ៨៣ឆ្នាំ។
បច្ចុប្បន្ន លោកកំពុងកាន់តំណែងប្រធានាធិបតីពីរអាណត្តិជាប់គ្នា និងជាអាណត្តិទី៤របស់លោក។ ប្រសិនបើលោកអាចកាន់តំណែងបាន២អាណត្តិតាមច្បាប់ថ្មីទៀតនោះមានន័យថា លោកនឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ី៦អាណត្តិ។
កំណែទម្រង់ដែលអ្នករិះគន់ថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញត្រូវបានវិចខ្ចប់ជាមួយនឹងវិសោធនកម្មផ្សេងៗដែលត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំការគាំទ្រកាន់តែមានប្រជាប្រិយភាពដូចជាជំរុញការការពារប្រាក់សោធនជាដើម។
ច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយលោក ពូទីន បានកំណត់អាណត្តិប្រធានាធិបតីនាពេលអនាគតត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ប៉ុន្តែបានកំណត់ចំនួនអាណត្តិរបស់លោកឡើងវិញ។
ច្បាប់នេះក៏មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋម្នាក់ដែលមានសញ្ជាតិបរទេសកាន់តំណែងប្រធានាធិបតីបានឡើយ៕
អានបន្ថែមព័ត៌មានអន្តរជាតិជាច្រើន សូមចុច៖ ទីនេះព័ត៌មានអន្តរជាតិសំបូរបែប
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


