ព័ត៌មានអន្ដរជាតិ
អឺរ៉ុបគាំទ្រឲ្យអ៊ុយក្រែនមានមុខក្នុងកិច្ចចរចាសន្តិភាពនៅរដ្ឋអាឡាស្កា
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២៥បានថ្លែងអំណរគុណដល់មេដឹកនាំអឺរ៉ុប ចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ពួកគេ គាំទ្រឲ្យអ៊ុយក្រែនត្រូវមានមុខនៅក្នុងកិច្ចចរចាដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងរៀបចំជំនួបផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងរដ្ឋអាឡាស្កា។

លោក ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនប្រគល់ទឹកដីទៅឲ្យរុស្ស៊ីឡើយ ហើយថា «ការបញ្ចប់សង្រ្គាមនេះត្រូវតែយុត្តិធម៌ ហើយខ្ញុំអរគុណចំពោះអ្នកទាំងអស់គ្នាដែលឈរជាមួយអ៊ុយក្រែន»។ ការកត់សម្គាល់របស់លោក បានធ្វើឡើងបន្ទាប់ពីមេដឹកនាំអឺរ៉ុប រួមទាំងប្រទេសមកពីសហភាពអឺរ៉ុប អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ បានចេញសេចក្តីថ្លែងការណ៍រួមដោយប្រកាសថា «ផ្លូវទៅកាន់សន្តិភាពមិនអាចសម្រេចបានដោយគ្មានអ៊ុយក្រែនទេ»។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកងកម្លាំងជាដាច់ខាត» ដែលជាការបដិសេធដោយផ្ទាល់ចំពោះការកាត់បញ្ចូលតំបន់ចំនួន៥របស់អ៊ុយក្រែនជាឧបសម្ព័ន្ធដោយខុសច្បាប់របស់រុស្ស៊ី។
ថ្វីបើមុននេះអាមេរិកបើកចំហចំពោះកិច្ចប្រជុំកំពូលត្រីភាគីក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមលើកិច្ចចរចាទ្វេភាគីរវាងលោក ត្រាំ និងលោក ពូទីន បន្ទាប់ពីការទទូចរបស់ទីក្រុងមូស្គូ។ លោក ត្រាំ បានស្នើថា កិច្ចព្រមព្រៀងដ៏មានសក្តានុពលអាចពាក់ព័ន្ធនឹង«ការកាត់ទឹកដីមួយចំនួន» តែត្រូវបានលោក ហ្សេលេនស្គី ជំទាស់យ៉ាងដាច់អហង្ការ។ មេដឹកនាំអ៊ុយក្រែន បានប្រកាសថា «ប្រជាជនអ៊ុយក្រែននឹងមិនប្រគល់ដីរបស់ពួកគេទៅឲ្យអ្នកឈ្លានពាននោះទេ»។
គួរបញ្ជាក់ថា ចាប់តាំងពីការលុកលុយនៅខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានរឹបអូសយកប្រហែល ២០%នៃទឹកដីរបស់អ៊ុយក្រែន ទោះបីជាតំបន់ចំនួនបីក្នុងចំណោមតំបន់ទាំងប្រាំដែលត្រូវបានកាត់បញ្ចូលជាឧបសម្ព័ន្ធ នៅតែជាសមរភូមិប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏ដោយ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


