Connect with us

ព័ត៌មានអន្ដរជាតិ

Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំង AstraZeneca លើកុមារ ដោយសារក្តីបារម្ភអំពីបញ្ហាកំណកឈាម

បានផុស

នៅ

អ្នកនាំពាក្យនៃសាកលវិទ្យាល័យ Oxford បានប្រាប់ CNN កាលពីថ្ងៃអង្គារថា ការសាកល្បងវ៉ាក់សាំង Oxford-AstraZeneca លើកុមារ ត្រូវបានផ្អាកដោយរង់ចាំការពិនិត្យឡើងវិញដោយនិយតករថ្នាំចក្រភពអង់គ្លេស លើករណីកំណកឈាមចំពោះមនុស្សពេញវ័យ។

Oxford researchers pause trial of COVID-19 vaccine in children, teenagers |  TheHill
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបាននិយាយថា ការធ្វើតេស្តលើកុមារមិនបានបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ ប៉ុន្តែវានឹងត្រូវផ្អាកខណៈទីភ្នាក់ងារត្រួតពិនិត្យថ្នាំនិងផលិតផលសុខភាពចក្រភពអង់គ្លេសឬ MHRA កំពុងពិនិត្យលើករណីកម្ររបស់មនុស្សដែលទទួលរងការកកឈាមនិងមានកម្រិតប្លាកែតឈាមទាប។

អ្នកនាំពាក្យបាននិយាយថា “ឪពុកម្តាយនិងកូនៗ គួរតែបន្តចូលរួមរាល់ដំណើរការដែលបានគ្រោងទុក ហើយអាចទាក់ទងកន្លែងធ្វើតេស្តប្រសិនបើពួកគេមានសំណួរ”។

This image has an empty alt attribute; its file name is 210401061608-01-astrazeneca-covid-19-vaccine-serbia-0323-super-tease-1024x576.jpg

កាលពីសប្តាហ៍មុន និយតករថ្នាំបាននិយាយថា មនុស្សយ៉ាងតិច៣០នាក់នៅក្នុងប្រទេស បានជួបប្រទះនឹងប្រភេទនៃការកកឈាមដ៏កម្រ បន្ទាប់ពីចាក់វ៉ាក់សាំងរួចប៉ុន្តែបានព្រមានថា វាឆាប់ពេកក្នុងការដឹងថា តើការចាក់វ៉ាក់សាំងនេះបង្កឲ្យមានកំណកឈាមពិតឬក៏យ៉ាងណា។

ប្រធាន MHRA លោកស្រីវេជ្ជបណ្ឌិត June Raine បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារថា “MHRA បានដឹងអំពីការសម្រេចចិត្តរបស់សកលវិទ្យាល័យ Oxford ក្នុងការផ្អាកចាក់វ៉ាក់សាំងនៅក្នុងការធ្វើតេស្ត ខណៈការត្រួតពិនិត្យសុវត្ថិភាពរបស់ MHRA កំពុងបន្ត”។

This image has an empty alt attribute; its file name is EeFrwvFXkAY7nrd.jpg

លោកស្រីបានបន្ថែមថា “សុវត្ថិភាពរបស់អ្នកចូលរួមក្នុងការធ្វើតេស្ត គឺជាអាទិភាពកំពូលរបស់យើង ហើយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពណាមួយត្រូវបានរាយការណ៍នោះទេ”។

គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca នេះគឺជាវ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស មិនមែនជាវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ដែលប្រទេសកម្ពុជាយើងបានចាប់ផ្តើមយុទ្ធនាការចាក់នោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម