Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ ចោទ​ប្រកាន់​កូរ៉េខាង​ត្បូង​បង្កហេតុ​ធ្ងន់ធ្ងរ​ជុំវិញ​ការ​បាញ់​ព្រមាន​តាម​ព្រំដែន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៣ ខែសីហា កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ពី​«ការ​បង្កហេតុ​យ៉ាង​ធ្ងន់ធ្ងរ» បន្ទាប់​ពី​ទាហាន​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​ព្រមាន​ទាហាន​កូរ៉េ​ខាង​ជើង​នៅ​ជិត​ព្រំដែន​អន្តរកូរ៉េ​​។

ប៉ុស្តិ៍​យាម​យោធា​កូរ៉េ​ខាង​ជើង​ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាកូរ៉េខាងត្បូងបាននិយាយថា ការបាញ់ប្រហារត្រូវបានបាញ់នៅពេលដែលទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធាមួយរយៈពេលខ្លី ខណៈពេលដែលកំពុងសាងសង់របាំងការពារ ប៉ុន្តែពួកគេបានត្រឡប់មកវិញយ៉ាងឆាប់រហ័សដោយគ្មានឧបទ្ទវហេតុ។ ទីក្រុងសេអ៊ូលបានពណ៌នាការលុកលុយដោយចៃដន្យ គួរឲ្យកត់សម្គាល់និងជាករណីស្រដៀងគ្នាក្នុងប៉ុន្មានខែថ្មីៗនេះ នៅពេលដែលកូរ៉េខាងជើងពង្រឹងព្រំដែនរបស់ខ្លួនជាមួយនឹងមីន និងឧបសគ្គឆ្លងកាត់។

ឧត្តមសេនីយកូរ៉េខាងជើងលោក Ko Jong Chol បានទទូចថា ការងារនេះគឺជាផ្នែកមួយនៃគម្រោងរារាំង ដើម្បីបែងចែកឧបទ្វីបជាអចិន្ត្រៃយ៍ ហើយបានអះអាងថា ទីក្រុងសេអ៊ូលមានចេតនាបង្កើនភាពតានតឹងក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ព្រំដែន​អន្តរកូរ៉េ (រូបភាព៖ AP)

គួរបញ្ជាក់ថាការប៉ះទង្គិចគ្នានេះកើតឡើងចំពេលដែលទំនាក់ទំនងកាន់តែអាក្រក់ទៅៗ ដោយទីក្រុងព្យុងយ៉ាងបានភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងប្រកាសកូរ៉េខាងត្បូងជា “សត្រូវអចិន្ត្រៃយ៍”។ ទោះបីប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Lee Jae Myung បានសន្យាថានឹងស្តារកិច្ចព្រមព្រៀងយោធាកន្លងមក និងចាប់ផ្តើមការសន្ទនាឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ កូរ៉េខាងជើងបានច្រានចោលការកសាងទំនាក់ទំនងឡើងវិញ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម