ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ចាប់ពង្រាត់អ្នកនេសាទបង់ក្លាដែស ២៦ នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន asianews. network នៅថ្ងៃទី២៥ខែសីហា កងទ័ព Arakan ដែលប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ថា បានចាប់ពង្រត់អ្នកនេសាទជនជាតិបង់ក្លាដែស ២៦ នាក់ ពីមាត់ទន្លេ Naf ក្នុងទីក្រុង Cox’s Bazar ព្រំដែនរវាងប្រទេសទាំងពីរ។

ក្រុមអ្នកនេសាទដែលត្រូវបានចាប់ពង្រាត់ទាំងនោះមានកាលពីថ្ងៃទី ១៣ខែសីហា ចាប់បានអ្នកនេសាទ ១៤ នាក់និងការចាប់ពង្រាត់ចុងក្រោយនៅថ្ងៃទី២៣ខែសីហាដែលចាប់បានអ្នកនេសាទ១២ នាក់បន្ថែមទៀត។
ក្រុមមន្ត្រីបាននិយាយថា អត្តសញ្ញាណជនរងគ្រោះចុងក្រោយនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែលម្ចាស់ទូកក្នុងតំបន់បានព្រមានថា ការវាយប្រហារម្តងហើយម្តងទៀតកំពុងបង្កើតការភ័យស្លន់ស្លោនៅក្នុងសហគមន៍នេសាទ។
ការចាប់ពង្រាត់ទាំងនេះបានកើតឡើង បន្ទាប់ពីការចាប់ជំរិតអ្នកនេសាទ ៥នាក់ កាលពីថ្ងៃទី១២ ខែសីហា ដែលនៅតែមិនទាន់ដោះស្រាយបាន។ អាជ្ញាធរបង់ក្លាដែសកំពុងធ្វើការដើម្បីដោះស្រាយស្ថានការណ៍ ហើយថ្នាក់ដឹកនាំមូលដ្ឋានកំពុងអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអ្នកនេសាទ។

គួរបញ្ជាក់ថាព្រំដែនរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស គឺជាព្រំដែនដីគោក និងដែនសមុទ្រអន្តរជាតិ មានប្រវែង ២៧១.០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីឈូងសមុទ្រ Bengal នៅភាគខាងត្បូងដល់ចំណុចបីជាមួយឥណ្ឌានៅភាគខាងជើង។ កាលពីឆ្នាំមុន ក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan បានទទួលការគ្រប់គ្រងលើព្រំដែនមីយ៉ាន់ម៉ាទាំងមូល ដោយបង្កើតស្ថានភាពសន្តិសុខដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសបង់ក្លាដែស ដែលជាកន្លែងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


