ព័ត៌មានអន្ដរជាតិ
សង្ឃថៃមួយអង្គជាប់ក្នុងរូងភ្នំលិចទឹកត្រូវបានយកចេញដោយសុវត្ថិភាពថ្ងៃនេះ
អ្នកសង្គ្រោះបានយកព្រះសង្ឃមួយអង្គចេញពីរូងភ្នំដែលលិចទឹកដោយសុវត្ថិភាពនៅ Phitsanulok នាថ្ងៃពុធនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីព្រះអង្គបានជាប់នៅក្នុងរូបភ្នំដោយសារទឹកឡើងខ្ពស់ ក្រោយពេលព្រះអង្គចូលធ្វើសមាធិ។
ព្រះសង្ឃនាម Phra Ajarn Manas ព្រះជន្ម៤៦វស្សាបាននិមន្តចេញពីខេត្តមួយទៅខេត្តមួយ។ បន្ទាប់មកព្រះអង្គចូលក្នុងរូងភ្នំ Phra Sai Ngam នៅស្រុក Noen Maprang ដើម្បីធ្វើសមាធិកាលពីថ្ងៃសៅរ៍។

នៅថ្ងៃអាទិត្យភ្លៀងមួយមេខ្លាំង និងបានបន្តរហូតដល់ថ្ងៃអង្គារ ទឹកក៏បានហូរចូលទៅរូងភ្នំបានលិចផ្នែកខ្លះខាងក្នុងខណៈព្រះអង្គកំពុងគង់នៅខាងក្នុង។
ក្រុមអ្នកសង្គ្រោះមូលដ្ឋាន Prasat Bun Sathan បានប្រកាសតាមរយៈផេក Facebook ពីការយកព្រះអង្គចេញដោយសុវត្ថិភាព។
អ្នកស្រុកបានប្រាប់ក្រុមជួយសង្គ្រោះកាលពីថ្ងៃអង្គារ៍ថា ព្រះសង្ឃមួយអង្គបានជាប់នៅក្នុងរូងភ្នំ។ អ្នកសង្គ្រោះក៏បានចូលទៅរក ប៉ុន្តែគ្មានការទំនាក់ទំនងឡើយ បន្ទាប់ពីកម្រិតទឹកបានកំពុងឡើងក្នុងរយៈពេលលប្រហែលមួយម៉ោង។
នៅថ្ងៃពុធនេះ រូបភាពតាម Facebook បានបង្ហាញពីព្រះសង្ឃដែលកំពុងគង់នៅខាងក្នុងរូងភ្នំដែលមានអ្នកជួយសង្គ្រោះនៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏មានសម្ពាធឈាមថែមទៀត។

ការប្រកាសបានឲ្យដឹងថា វេលាម៉ោង១១:៣០នាទីព្រឹក ព្រះអង្គត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំដោយជោគជ័យ។ ព្រះអង្គកំពុងត្រូវបានជំនួញសង្គ្រោះជាបឋម។ អ្នកមុជទឹក៧នាក់បានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ និងយកព្រះចេញនេះ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨ ពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រទេសថៃនៅពេលសមាជិកយុវជនក្រុមបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់បានជាប់ក្នុងរូងភ្នំ Tham Luang ក្នុងស្រុក Mae Sai របស់ខេត្តឈៀងរ៉ៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


