Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកើនដល់ជាង២ពាន់នាក់ ចំពេលខ្វះខាតជំនួយ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ០៥ ខែកញ្ញាមន្ត្រីតាលីបង់បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ជាង ២,២០០នាក់ហើយ ខណៈដែលក្រុមផ្តល់ជំនួយ នៅតែព្យាយាមឆ្លើយតប។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះរញ្ជួយដីនេះបានបំផ្លិចបំផ្លាញខេត្ត Kunar ដែលផ្ទះស្ទើរតែទាំងអស់ត្រូវបានខូចខាត ឬបំផ្លាញ ទុកឱ្យអ្នករស់រានមានជីវិតគ្មានទីជម្រក អាហារ ឬថ្នាំពេទ្យ។

កិច្ចខិតខំប្រឹងប្រែងសង្គ្រោះត្រូវបានរារាំងដោយដីរដាក់រដុប បំណាក់ដី និងការកាត់ថវិកាយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសបានរាយការណ៍ពីគម្លាតថវិកាចំនួន ១.៩ លានដុល្លារ ដោយមានតែបុគ្គលិក និងការផ្គត់ផ្គង់តិចតួចប៉ុណ្ណោះដែលអាចរកបាន។ បុគ្គលិកជំនួយនិយាយថា អ្នករស់រានមានជីវិតត្រូវការតង់ ទឹកស្អាត និងការថែទាំសុខភាពជាបន្ទាន់។

(រូបភាព៖ AP)

គួរបញ្ចាក់ថាគ្រោះមហន្តរាយនេះបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរនូវវិបត្តិគ្រោះរាំងស្ងួត ការដួលរលំសេដ្ឋកិច្ច និងការវិលត្រឡប់របស់ជនភៀសខ្លួនយ៉ាងច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលទីភ្នាក់ងារផ្តល់ជំនួយពិពណ៌នាថាជាវិបត្តិបន្ថែមលើវិបត្តិ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម