Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ចោទ​ហាម៉ាស​ថាកំពុង​បំប៉ោង​​តួលេខ​ជនរងគ្រោះ​នៅ​ហ្គាហ្សា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសថាបានបំប៉ោងចំនួនអ្នកស្លាប់ និងអ្នក​របួសពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ​តំបន់​ហ្គាហ្សា ដោយនិយាយថា ចំនួនអ្នកស្លាប់ដែលត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរហ្គាហ្សា និងបានលើកឡើងយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺមិនគួរ​ឲ្យ​ទុកចិត្តនោះទេ។

លោក Eden Bar-Tal (រូបថត៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eden Bar-Tal ប្រធាន​នាយកដ្ឋាន​កិច្ចការ​បរទេស​អ៊ីស្រាអែល បានប្រាប់​ថា ក្រុមហាម៉ាស«លើក​ឡើង​ពី​​ឈ្មោះអ្នកស្លាប់ជាច្រើនដងជាន់​គ្នា ដើម្បីបំប៉ោងតួលេខ»។ លោក​​បាន​បន្ថែម​ថា​ «​ពេល​ខ្លះ​មនុស្ស​តែ​ម្នាក់​​បាន​ស្លាប់​បី​ទៅ​ប្រាំ​ដងឯណោះ»។

លោក Bar-Tal បាន​បញ្ជាក់​ថា អ៊ីស្រាអែលជឿថា យុទ្ធជនហាម៉ាសយ៉ាងតិចពី ១៥ ០០០ ទៅ ២០ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ដោយ​ប្រកែក​ថា សមាមាត្រនៃជនសកម្មប្រយុទ្ធទៅនឹងការស្លាប់របស់ជនស៊ីវិល គឺទាបជាងប្រតិបត្តិការដែលដឹកនាំដោយសហរដ្ឋអាមេរិកកន្លងមក ប្រឆាំងនឹង ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។

លោក​បានការពារការប្រព្រឹត្តយោធារបស់អ៊ីស្រាអែលថាជា «វិធីដ៏​មាន​សីលធម៌បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» ដោយ​លើក​ហេតុ​ផល​ថា កងទ័ពប្រើគ្រាប់បែកតូចៗជាងមុន ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ដល់ជនស៊ីវិល។

លោក Bar-Tal បានជំរុញ​ឲ្យ​សាធារណជន«ពិនិត្យមើលការពិតដោយ​លម្អិត» ជាជាងគ្រាន់តែ​ទទួលយក​របាយការណ៍​មិន​ច្បាស់លាស់​ពី​ហ្គាហ្សា។ លោក​បាន​​សង្កត់​ធ្ងន់​ថា «សារព័ត៌មាន​ជា​ច្រើន​បាន​ដឹង​អំពី​ការបំផ្លើស​​នេះ ប៉ុន្តែ​របៀប​វារៈ​របស់​អ្នក​និពន្ធ​និង​អ្នក​យក​ព័ត៌មាន​មិន​មែន​ដើម្បី​រាយការណ៍​ពី​ការ​ពិត​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​គំនិត​នយោបាយ​របស់​ពួកគេ​ប៉ុណ្ណោះ»។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលដកស្រង់ដោយសារព័ត៌មាន Al Jazeera បាន​និយាយ​ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦៤ ៣៦៨នាក់ និងរបួស ១៦២ ៧៧៦នាក់ ចាប់តាំងពីខែតុលា​ឆ្នាំ២០២៣ ជាមួយនឹងមនុស្សរាប់ពាន់នាក់ទៀតដែលត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក។ ភ្នាក់ងារជំនួយព្រមានថា ទុរ្ភិក្សកំពុងរីករាលដាលខ្លាំង​នៅ​ក្នុង​តំបន់​ហ្គាហ្សា៕

ជុំរុំ​ភៀស​ខ្លួន​របស់ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម