Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំនិងថ្នាក់ដឹកនាំអាមេរិកបង្កើនសន្តិសុខបន្ទាប់ពីមានឃាតកម្មលើលោក Charlie Kirk

បានផុស

នៅ

សន្តិសុខនៅទូទាំងសហរដ្ឋអាមេរិកត្រូវបានរឹតបន្តឹង បន្ទាប់ពីសកម្មជនអភិរក្សនិយមនិងជាជំនិតរបស់ត្រាំ លោក Charlie Kirk ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១២ខែកញ្ញា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង Charlie Kirk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់ប្រហារនៅតែបង្កឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស និងការកើនឡើងនៃការគំរាមកំហែងទៅលើឥស្សរជននយោបាយ និងស្ថាប័ននានា។ ជាការឆ្លើយតប FBI បានផ្ដល់ប្រាក់រង្វាន់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ទៅឲ្យអ្នកណាដែលផ្ដល់ព័ត៌មានឃានទៅចាប់ខ្លួនឃាតករបាន។

ដើម្បីសុវត្ថិភាពកងកម្លាំងការពាររបស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ប្ដូរការធ្វើសុន្ទរកថារបស់ ត្រាំ ពីខាងក្រៅទៅខាងក្នុងមន្ទីរបញ្ចកោណវិញ។ ពួកគេក៏បានបន្ថែមការត្រួតពិនិត្យសុវត្ថិភាពបន្ថែមសម្រាប់ការប្រកួតកីឡាវាយកូនបាល់ដែល ត្រាំ នឹងទៅចូលរួមនៅទីក្រុងញូវយ៉កផងដែរ។ ភ្នាក់ងារសម្ងាត់បាននិយាយថា មនុស្សនៅកន្លែងប្រកួតកីឡាក៏នឹងឃើញប៉ូលិសកាន់តែច្រើន ហើយត្រូវរង់ចាំយូរដើម្បីឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ។

កន្លែងដែលលោក លោក Charlie Kirk ត្រូវបានបាញ់ប្រហារ

ក្រៅពីនេះក៏មានការកែសម្រួលមួយចំនួនដូចជាសមាជិកសភាកញ្ញា Alexandria Ocasio-Cortez និងអ្នកអត្ថាធិប្បាយលោក Ben Shapiro បានលុបចោលព្រឹត្តិការណ៍នានា ខណៈដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោកស្រី Nancy Mace បានផ្អាកការបង្ហាញខ្លួនជាសាធារណៈ ហើយបាននិយាយថាលោកស្រីនឹងចាប់ផ្តើមកាន់អាវុធតាមខ្លួន។

ក្នុងពេលជាមួយគ្នានេះដែរ សាកលវិទ្យាល័យជាច្រើន ត្រូវបានបិទដោយសារតែការគំរាមកំហែង ខណៈមេដឹកនាំមកពីគណបក្សទាំងពីរបានថ្កោលទោសការកើនឡើងនៃអំពើហិង្សា និងបានអំពាវនាវឱ្យមានការរួបរួម៕

កងកម្លាំងត្រូវបានដាក់ពង្រាយ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម