ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានដែលមានអាវុធនុយ ក្លេអ៊ែរ ចុះកិច្ចព្រមព្រៀងការពារគ្នា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកមួយកាលពីថ្ងៃទី ១៧ ខែកញ្ញា ដោយកាន់តែពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

កិច្ចព្រមព្រៀងនេះចែងថា «ការវាយប្រហារលើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនឹងត្រូវបានចាត់ទុកជាការវាយប្រហារលើប្រទេសទាំងពីរ»។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្នុង ទីក្រុងរីយ៉ាដ និងបានបង្ហាញទំនាក់ទំនងជាសាធារណៈរវាងរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ។ មេទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir ក៏បានចូលរួមដែរ ដោយគូសបញ្ជាក់អំពីទម្ងន់យោធានៅពីក្រោយកិច្ចព្រមព្រៀងនេះ។ រដ្ឋាភិបាលទាំងពីរបានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជាការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែរឹងមាំ និងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដ៏តានតឹងនៅមជ្ឈិមបូព៌ា។ ថ្មីៗនេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងដូហា ខណៈពេលដែលមេដឹកនាំក្រុមហាម៉ាសនៅទីនោះសម្រាប់កិច្ចចរចាបទឈប់បាញ់ ដែលធ្វើឲ្យប្រទេសអារ៉ាប់ជាច្រើនខកចិត្ត។ វាក៏បង្ហាញផងដែរថា បណ្តាប្រទេសឈូងសមុទ្រ មិនពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការការពារ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


