ព័ត៌មានអន្ដរជាតិ
អង្គការនានាជំរុញឥណ្ឌូណេស៊ីឱ្យផ្អាកកម្មវិធីផ្ដល់អាហារឥតគិតថ្លៃតាមសាលា ក្រោយសិស្សពុលចំណីទ្រង់ទ្រាយធំ
អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើបញ្ហាសុខាភិបាល កំពុងជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្អាកកម្មវិធីផ្ដល់អាហារឥតគិតថ្លៃតាមសាលារៀនជាបណ្ដោះអាសន្ន ក្រោយសិស្សសាលាប្រមាណ ៨០០ នាក់ ធ្លាក់ខ្លួនឈឺកាលពីសប្ដាហ៍មុនក្នុងករណីពុលចំណីទ្រង់ទ្រាយធំចំនួន ២ ដាច់ដោយឡែក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កម្មវិធីផ្ដល់អាហារតម្លៃ ១០ ប៊ីលានដុល្លារ ក្រោមការផ្ដួចផ្ដើមរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានទៅដល់ដៃអ្នកទទួលរួមទាំងសិស្សានុសិស្ស ២០ លាននាក់ រាប់តាំងពីបើកដំណើរការនៅខែមករា ដើមឆ្នាំមក ខណៈរដ្ឋាភិបាលកំពុងបង្កើនការជំរុញកម្មវិធីនេះឱ្យទៅដល់ស្រ្តី និងកុមារ ៨៣ លាននាក់ គិតត្រឹមចុងឆ្នាំ។ យ៉ាងណាមិញ កម្មវិធីនេះកំពុងប្រឈមមុខនឹងកម្សោយជាច្រើន រួមទាំងការផ្គត់ផ្គង់ និងការរៀបចំ។ ត្រឹមតែ ១ ករណីនៃការពុលចំណីកាលពីសប្ដាហ៍មុន សិស្សប្រមាណ ៥០០ នាក់បានធ្លាក់ខ្លួនឈឺ។
ការពុលអាហារពីអាហារឥតគិតថ្លៃ បានប៉ះពាល់ដល់កុមារចំនួន ៦ ៤៥២ នាក់ នៅទូទាំងប្រទេស គិតមកទល់ពេលនេះ ដែលវាជា «ការបរាជ័យជាប្រព័ន្ធ»។ នេះបើតាមការថ្លែងរបស់ប្រធានបណ្តាញសម្រាប់ឃ្លាំមើលការអប់រំឥណ្ឌូណេស៊ី (JPPI) លោក Ubaid Matraji ដែលបានប្រាប់គណៈកម្មាធិការសភាទទួលបន្តុកបញ្ហាសុខាភិបាល។ លោកបានស្នើឱ្យរដ្ឋាភិបាលត្រូវតែបញ្ឈប់កម្មវិធីនេះ ដើម្បីបង្កើនការត្រួតពិនិត្យឱ្យកាន់តែខ្លាំង។
មែនទែនទៅ គណៈកម្មាធិការសភាដដែល បានទទួលព័ត៌មានអំពីការព្រួយបារម្ភពាក់ព័ន្ធនឹងកម្មវិធីផ្ដល់អាហារឥតគិតថ្លៃដដែល ដោយអង្គការក្រៅរដ្ឋាភិបាលចំនួន ៦ រួមមានមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ប្រទេសឥណ្ឌូណេស៊ី (CISDI) ចលនាដើម្បីសុខភាពមាតា និងទារក និងបណ្តាញសម្រាប់ឃ្លាំមើលការអប់រំ។
CISDI ដែលស្នើឱ្យផ្អាកកម្មវិធីផងដែរនោះ បានសម្ដែងការព្រួយបារម្ភថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមិនបានកំណត់យន្តការដើម្បីវាយតម្លៃផ្ទះបាយ ដែលបង្កករណីពុលអាហារ ឬដើម្បីការពារការផ្ទុះករណីឡើងបែបនេះនោះទេ។
អង្គការក្រៅរដ្ឋាភិបាល ក៏បានជំរុញឱ្យទីភ្នាក់ងារជាតិអាហារូបត្ថម្ភ ដែលដំណើរការកម្មវិធីនេះ យកចិត្តទុកដាក់បន្ថែមទៀតលើតម្លៃអាហារូបត្ថម្ភនៃប្រភេទអាហារដែលបានផ្តល់ដល់សិស្ស ឬប្រជាជនផ្សេងទៀតផងដែរ ដោយនិយាយថា មុខម្ហូបភាគច្រើននៅតែប្រើប្រាស់របស់កែច្នៃជ្រុល ដែលចាត់ទុកថាមិនល្អចំពោះសុខភាព។
មកទល់ពេលនេះ ទីភ្នាក់ងារជាតិអាហារូបត្ថម្ភមិនបានលើកឡើងយ៉ាងណាទេ ចំពោះការជំរុញឱ្យផ្អាកជាបណ្ដោះអាសន្ន ប៉ុន្តែបានលើកឡើងថា ខ្លួនមានការសោកស្ដាយចំពោះករណីពុលអាហារ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


