Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង​ បាញ់​ព្រមាន​កប៉ាល់​កូរ៉េ​ខាង​ជើង​នៅ​ជិត​ព្រំដែន​សមុទ្រ​មាន​ជម្លោះ

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបានបាញ់ព្រមានកប៉ាល់ពាណិជ្ជកម្មកូរ៉េខាងជើងមួយគ្រឿងដែលបានឆ្លងកាត់ព្រំដែនសមុទ្រដែលមានជម្លោះនៅក្នុងសមុទ្រលឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែកញ្ញា។

កប៉ាល់កូរ៉េខាងជើងក្នុងសមុទ្រលឿង (រូបភាព៖​ NK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតខ្សែបន្ទាត់ព្រំដែនខាងជើង (NLL) ដែលជាព្រំដែនដែលគូសដោយបញ្ជាការអង្គការសហប្រជាជាតិបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ប៉ុន្តែមិនដែលត្រូវបានទទួលស្គាល់ដោយទីក្រុងព្យុងយ៉ាងឡើយ។

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង យោធាបានចេញការព្រមានដោយពាក្យសំដី មុនពេលបាញ់ប្រហារ ហើយទីបំផុតកប៉ាល់បានដកថយទៅខាងកូរ៉េខាងជើងវិញ។ មន្ត្រី​កូរ៉េខាងត្បូងបាន​បញ្ជាក់​យោធាកូរ៉េខាងត្បូងបានអនុវត្តតាមច្បាប់ធម្មតារបស់ខ្លួន ខណៈពេលដោះស្រាយជាមួយកប៉ាល់កូរ៉េខាងជើង។ ពួក​គេ​បាន​ផ្តល់​ការ​ព្រមាន​ជា​មុន បន្ទាប់​មក​បាន​បាញ់​ព្រមាន និងបានធ្វើដោយប្រុងប្រយ័ត្នដើម្បីដោះស្រាយស្ថានការណ៍ដោយមិនបង្កជម្លោះធំជាងនេះ។

ខ្សែបន្ទាត់ព្រំដែនខាងជើងគឺជាចំណុចមួយសម្រាប់ភាពតានតឹងរវាងកូរ៉េទាំងពីរយូរមកហើយ ដោយមានការប៉ះទង្គិចគ្នាកន្លងមកនៅក្នុងតំបន់នេះ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ ឧប្បត្តិហេតុកាលនេះបង្ហាញថាព្រំដែនសមុទ្រនៅតែតានតឹងខ្លាំងនិងមិនមានសុវត្ថិភាព។ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែប្រកែកគ្នាភាពជាម្ខាស់ព្រំដែននិងមិនច្បាស់ថាអ្នកណាគ្រប់គ្រងតំបន់នោះ ហើយពួកគេមិនទាន់បានដោះស្រាយបញ្ហានេះនៅឡើយទេ៕

ទូកដឹកអ្នកស្រុកកូរ៉េខាងជើង ធ្វើដំណើរត្រឡប់ទៅកូរ៉េខាងជើងវិញ។(រូបភាព៖​ Yonhap News)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម