ព័ត៌មានអន្ដរជាតិ
តុលាការឥណ្ឌូណេស៊ី ផ្តន្ទាទោសដាក់ពន្ធនាគារ មនុស្សមួយក្រុម សំណុំរឿង ជួញដូរទារក ៣៤នាក់ឆ្លងដែន ទៅ សិង្ហបុរី
តុលាការឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសសមាជិកបណ្តាញជួញដូរទារកចំនួន ១៩នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី ៣ ឆ្នាំ ទៅ ៧ ឆ្នាំ ជុំវិញការទិញ-លក់ទារកយ៉ាងតិច ៣៤នាក់ ទៅឲ្យអ្នកសុំកូនចិញ្ចឹម ក្នុងប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមជនជាប់ចោទទាំង១៩នាក់ មេខ្លោងធំ ដែលជាស្ត្រីវ័យ ៧០ឆ្នាំ ឈ្មោះ Lie Siu Luan ត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ យូរជាងគេ ពោលគឺ ៧ឆ្នាំ បន្ទាប់មកគឺ អ្នករៀបចំឯកសារក្លែងបន្លំ Lai Siu Ha ជាប់ ៦ឆ្នាំ និង ៧ខែ។
ជនជាប់ចោទ ៣នាក់ ដែលជាអ្នកជ្រើសរើស និងស្វែងរកទារក រួមមានស្ត្រីឈ្មោះ Astri Fitrinika និង Elin Marlina និងបុរសម្នាក់គត់ក្នុងក្រុមឈ្មោះ Djaka Hamdani ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៦ ឆ្នាំ និង ៧ ខែ ផងដែរ។
ចំណែក ជនជាប់ចោទ ១៤នាក់ផ្សេងទៀត ដែលជាអ្នកមើលថែ និងតួសម្តែងជាឪពុកម្តាយបង្កើត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ និង ៤ខែ។

សូមជម្រាបថា ក្រុមនេះបានប្រើប្រាស់បណ្តាញសង្គម ដើម្បីស្វែងរកឪពុកម្តាយក្រីក្រ ក្នុងខេត្ត West Java ដែលមិនមានលទ្ធភាពចិញ្ចឹមកូន រួចទិញទារកក្នុងតម្លៃចន្លោះពី ៥០០ ទៅ ៨៨០ ដុល្លារអាមេរិក។
ពួកគេបានធ្វើសំបុត្រកំណើត និងឯកសារសុំកូនចិញ្ចឹមក្លែងក្លាយ ខណៈមានសមាជិកខ្លះ ថែមទាំងបានដើរតួជាឪពុកម្តាយបង្កើត ដើម្បីនិយាយវីដេអូខល ជាមួយអ្នកទិញនៅសិង្ហបុរី ទៀតផង។
ទារកទាំងនោះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់ រហូតដល់រាប់ពាន់ដុល្លារអាមេរិកក្នុងម្នាក់ៗ ហើយក្នុងចំណោមទារក ៣៤នាក់ មានទារកយ៉ាងតិច ១២នាក់ទៅហើយ ដែលត្រូវបានបញ្ជូនទៅដល់ប្រទេសសិង្ហបុរីរួចជាស្រេច។

បណ្តាញនេះ ធ្វើសកម្មភាពជួញដូរទារកខុសច្បាប់ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ប៉ុន្តែករណីនេះត្រូវបានបែកធ្លាយ និងបង្ក្រាបជាលើកដំបូងក្នុង ខែកក្កដា ឆ្នាំ ២០២៥ នៅពេលសមត្ថកិច្ចឥណ្ឌូណេស៊ី បើកប្រតិបត្តិការឆ្មក់បង្ក្រាប និងឃាត់ខ្លួនក្រុមសង្ស័យជាបន្តបន្ទាប់ ក្រោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋម្នាក់។
ជនជាប់ចោទទាំង ១៩នាក់ ត្រូវបានបញ្ជូនទៅកាត់ទោស នៅតុលាការជាផ្លូវការ ចាប់តាំងពី ខែមេសា ឆ្នាំ២០២៦ រហូតមកដល់មានការប្រកាសសាលក្រមផ្តន្ទាទោសនៅថ្ងៃអង្គារ ទី២១ ខែកក្កដា៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


