ព័ត៌មានអន្ដរជាតិ
ចិន កោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង
ទីក្រុងប៉េកាំង បានប្រកាសនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន ដើម្បីធ្វើការតវ៉ាជាផ្លូវការ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវារបស់ប្រទេសទាំងពីរនៅក្នុងតំបន់ Second Thomas Shoal កាលពីថ្ងៃចន្ទ។

យោងតាម Reuters ហេតុការណ៍នេះ បានកើតឡើងស្របពេលដែលប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ដោយភាគីទីក្រុងម៉ានីលអះអាងថា មន្ត្រីកងទ័ពជើងទឹករបស់ខ្លួនម្នាក់ ត្រូវបានគេវាយចំក្បាល ខណៈដែលភាគីចិនបញ្ជាក់ថា ហ្វីលីពីនជាអ្នកបង្កហេតុមុន។
យ៉ាងណាមិញ ក្នុងថ្ងៃដដែលនោះ ឆ្មាំសមុទ្រចិនបានរៀបរាប់ថា ខ្លួនបានអនុញ្ញាតឱ្យភាគីហ្វីលីពីនធ្វើការបញ្ជូនបុគ្គលិក ដែលរងរបួសចេញពីនាវាចម្បាំងហ្វីលីពីន ដែលមានជម្លោះនោះ ដោយប្រើប្រាស់ទូកតូច ផ្អែកលើគោលការណ៍មនុស្សធម៌។ រហូតមកទល់ពេលនេះ ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនទាន់មានការឆ្លើយតបណាមួយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញបញ្ហានេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


