Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិត៣.២ រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៦ ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត ៣.២ រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ១៧៨ គីឡូម៉ែត្រភាគពាយព្យស្រុក Mae Sai ក្នុងខេត្ត Chiang Rai ជិតព្រំដែនថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៦:០៩ ព្រឹកក្នុងជម្រៅ ១០គីឡូម៉ែត្រ។ មកដល់ពេលេនះមិនទាន់មានការរាយការណ៍ពីអ្នកស្លាប់ របួស និងការខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយ។ ចំពោះស្ថិតនៅក្នុងប្រទេសថៃក៏មិនទាន់ការរញ្ជួយណាមួយត្រូវបានរាយការណ៍ដោយអ្នកស្រុកនោះទេ។

គួររម្លឹកថាកាលពីថ្ងៃទី១២ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត ៣.៦រ៉ិចទ័រ ក៏បានវាយប្រហារភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ដូណេស៊ី និងរញ្ជួយដល់ខេត្ត Satun ភាគខាងត្បូងប្រទេសថៃផងដែរ។ ក្រៅពីនេះក៏មានខេត្តផ្សេងៗទៀតរបស់ថៃបានទទួលរងគ្រោះរញ្ជួយកម្រិតស្រាលជាបន្តបន្ទាប់។

បើទោះបីមិន​ទាន់មាន​ការ​ខូច​ខាត​ឬ​របួសធ្ងន់ធ្ងររាយការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុងគ្រោះរញ្ជួយដីកម្រិតស្រាល ក៏អាជ្ញាធរថៃនៅតែបន្តតាមដានសកម្មភាពរញ្ជួយដី និង ណែនាំឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសនេះកាន់តែជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាពិសេសគ្រោះរញ្ជួយដីញឹកញាប់ជាងមុន៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម