ព័ត៌មានអន្ដរជាតិ
មូលហេតុ ប្រទេសហ្វីលីពីន ឧស្សាហ៍កើតរញ្ជួយដី និងមានមនុស្សស្លាប់ច្រើនៗ
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហ្វីលីពីន បានកើនដល់៧២នាក់ហើយនិង២៩៤នាក់រងរបួស ខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្ថែម ជាមួយការគិតទុកជាមុនថា ជនរងគ្រោះនឹងកើនឡើងលើសនេះទៀត។

តាមការផ្សាយរបស់ GMA News, រញ្ជួយកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Bogo នៃខេត្ត Cebu នាវេលាម៉ោង៩:៥៩នាទីយប់ថ្ងៃអង្គារ ជាមួយជម្រៅ៥គីឡូម៉ែត្រ។
ឥទ្ធិពលរបស់វាក៏ប៉ះពាល់ដល់មនុស្ស ១៧០ ៩៥៩នាក់ស្មើនឹង ៤៧ ២២១គ្រួសារ ហើយជម្លៀសពលរដ្ឋ ២០ ០០០នាក់ផងដែរ។

នេះគឺជាវិនាសកម្មរញ្ជួយដីមួយទៀត វាយប្រហារហ្វីលីពីន ដែលជាប្រទេសមួយឧស្សាហ៍កើតគ្រោះធម្មជាតិបែបនេះមែនទែន។
🚨ហេតុអ្វីហ្វីលីពីន ឧស្សាហ៍កើតរញ្ជួយដី?
នោះគឺព្រោះតែទីតាំងភូមិសាស្រ្ត! ហ្វីលីពីន ស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់មួយក្នុងចំណោមតំបន់ មានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដី។ ផ្លាកតិចតូនិចសំខាន់ៗជាច្រើនបានជួបគ្នានៅទីនេះ រួមមាន ផ្លាកសមុទ្រហ្វីលីពីន ផ្លាកអឺរ៉ាស៊ី និងផ្លាកប៉ាស៊ីហ្វិក។
ម្យ៉ាងនៅហ្វីលីពីន មានតំបន់ស្នាមប្រេះ Philippine Fault Zone និងស្នាមប្រេះសកម្មតូចៗជាច្រើនទៀត លាតសន្ធឹងឆ្លងកាត់កោះនានា ហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀតព័ទ្ធជុំវិញប្រទេសផងដែរ បង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរ។
ដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយ ទើបការរញ្ជួយដីទាំងជម្រៅរាក់ និងជ្រៅ កើតឡើងជាញឹកញាប់។ ច្បាស់ណាស់ ការរញ្ជួយដីជម្រៅរាក់ នឹងការបំផ្លិចបំផ្លាញធំធេង ដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅ។
មិនត្រឹមប៉ុណ្ណឹង ហ្វីលីពីនក៏ប្រឈមនឹងហានិភ័យនៃការរញ្ជួយដីដែលអាចបង្កឲ្យមាន រលកយក្សស៊ូណាមិ ផងដែរ ជាពិសេសនៅតាមតំបន់ Subduction ឆ្នេរសមុទ្រ។
🚨ហេតុអ្វីហ្វីលីពីន តែងមានមនុស្សស្លាប់ច្រើនដោយសាររញ្ជួយដី?
មូលហេតុគឺដោយសារប្រជាជនហ្វីលីពីនជាច្រើន គឺរស់នៅក្នុងទីក្រុងមានមនុស្សកកកុញណែនតាន់តាប់ដូចជា Manila, Cebu, Davao ដែលសុទ្ធតែស្ថិតនៅជិត តំបន់ស្នាមប្រេះសកម្ម។
ចំណែកនៅតំបន់ជនបទ ផ្ទះសម្បែងច្រើនតែសាងសង់ដោយសម្ភារៈខ្សោយៗដូចជាឈើស្រាល ឫស្សី ឬបេតុងមិនសូវធន់។ រីឯនៅតាមទីក្រុង ការសាងសង់លឿនពេក ពេលខ្លះមិនខ្វល់ជាមួយស្តង់ដារធន់នឹងរញ្ជួយដី នោះទេ ដែលបញ្ហានេះហើយ ធ្វើឲ្យអគារនានាងាយបាក់រលំ នាំឲ្យមានជនរងគ្រោះច្រើន។
លើសពីនេះ ការរញ្ជួយដីនៅហ្វីលីពីនអាចបង្កឲ្យមាន បំណាក់ដីជាពិសេសតាមតំបន់ភ្នំ និងរលកយក្សស៊ូណាមិនៅតំបន់ឆ្នេរ៕ កត្តាទាំងនេះហើយ ទើបបណ្តាលឲ្យហ្វីលីពីន មានមនុស្សស្លាប់ច្រើនក្នុងគ្រោះរញ្ជួយដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ីចទ័រនៅប្រទេសហ្វីលីពីនកើនដល់៦០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


