ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ីចទ័រនៅប្រទេសហ្វីលីពីនកើនដល់៦០នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០១ខែតុលា មនុស្សរហូតដល់ ៦០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.៩ រ៉ីចទ័រនៅភាគកណ្តាលប្រទេសហ្វីលីពីន ខណៈអាជ្ញាធរព្រមានចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។

ចំនួនអ្នកស្លាប់ជាផ្លូវការពីគ្រោះរញ្ជួយដីកាលពីយប់មិញនៅខេត្ត Cebu ប្រទេសហ្វីលីពីន មានចំនួន២៦ នាក់ ប៉ុន្តែបើតាមនាយករងនៃការិយាល័យការពារជនស៊ីវិល (OCD) បានទទួលរបាយការណ៍អ្នកស្លាប់នៅថ្ងៃនេះរហូតដល់ ៦០ នាក់ឯណោះ ខណៈមនុស្សជាច្រើនទៀតនៅតែជាប់គ្រោមគំនបាក់បែក។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈដែលអាជ្ញាធរហ្វីលីពីនក៏កំពុងវាយតម្លៃទំហំការខូចខាត និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករស់រានមានជីវិត។

គួរបញ្ជាក់ថាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដីកម្រិត ៦,៩រ៉ិចទ័រនេះ បានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារទី៣០ខែកញ្ញា ដោយបានផ្ដួលរលំផ្ទះ អគារនានា និងដាច់ចរន្តអគ្គិសនីក្នុងខេត្ត Cebu ដែលមានប្រជាជនជិតមួយលាននាក់។ ចំណុចកណ្តាលរបស់ការរញ្ជួយស្ថិតនៅចម្ងាយប្រហែល ១៩ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo ដែលជាទីក្រុងឆ្នេរសមុទ្រមួយដែលមានអ្នកស្រុកចំនួន ៩០ ០០០នាក់។
ប្រទេសហ្វីលីពីនស្ថិតនៅលើតំបន់ប៉ាស៊ីហ្វិក «Ring of Fire» ដែលមានសកម្មភាពរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់ ព្រមទាំងខ្យល់ព្យុះ និងព្យុះទីហ្វុងចំនួន២០ជាមធ្យមជារៀងរាល់ឆ្នាំ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


